ខ្សែប្រយុទ្ធស៊ុយអ៊ែតវ័យចំណាស់ Zlatan Ibrahimovic បានយល់ព្រមចុះកុងត្រា ជាមួយក្រុម LA Galaxy ហើយ ខណៈកីឡាកររូបនេះ នឹងទៅកាន់អាមេរិក នៅសប្តាហ៍ក្រោយនេះ។
ថ្វីបើរបួសបានជា ពិតមែន តែខ្សែប្រយុទ្ធប្រកបទៅដោយកម្លាំង និងថាមពល Zlatan Ibrahimovic នៅមានទាន់បានបង្ហាញខ្លួនបានច្រើន ឲ្យក្រុមបីសាចក្រហមឡើយ ដោយកម្រឃើញវត្តមានកីឡាកររូបនេះ ក្នុងទីលានណាស់។ ចំពោះស្ថានភាពនេះ Zlatan Ibrahimovic បានសម្រេចចិត្តចាកចេញពី Man Utd ដើម្បីទៅចូលរួមជាមួយក្រុម LA Galaxy ដែលកំពុងប្រកបអាជីពនៅសហរដ្ឋអាមេរិក។
ខ្សែប្រយុទ្ធស៊ុយអ៊ែតរូបនេះ នឹងទៅដល់អាមេរិក នៅសប្តាហ៍ក្រោយនេះ ប្រហែលជាថ្ងៃពុធ ឬថ្ងៃព្រហស្បត្តិ៍ ដោយនឹងចុះកុងត្រារយៈពេល ១ឆ្នាំជាមួយក្រុម LA Galaxy ដែលត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៩។ ចំពោះកុងត្រា ជាមួយក្លិបបាល់ទាត់នៅ អាមេរិកនេះដែរ Zlatan Ibrahimovic ទទួលបានប្រាក់ឈ្នួល ១លានដុល្លាកន្លះ ស្មើនឹង១លានផោន ក្នុង១ឆ្នាំ។ ថ្វីបើតម្លៃពលកម្មនេះ មិនថ្លៃដូចកីឡាករនៅអឺរ៉ុបក្តី ក៍ប៉ុន្តែ សម្រាប់កីឡាករវ័យចំណាស់ បែបនេះ គឺវាល្មមសមរម្យ ក្នុងការទទួលបានតម្លៃបែបនេះ ម្យ៉ាងវិញទៀតនោះ ការទៅកាន់អាមេរិកនេះដែរ មិនត្រឹមតែទៅរកលុយ ក្នុងវិស័យបាល់ទាត់ប៉ុណ្ណោះទេ ថែមទាំងទៅលំហែរ កំសាន្តផងដែរ។
ដូច្នេះហើយ នៅរដូវកាលក្រោយនេះ ខ្សែប្រយុទ្ធដ៍មុតស្រួច Zlatan Ibrahimovic នឹងចាកចេញពីក្រុមបីសាចក្រហម Manchester United មកចូលរួមជាមួយក្រុម LA Galaxy របស់សហរដ្ឋអាមេរិកវិញ។
មតិយោបល់