ការប្រកួតមិត្តភាព យ៉ាងជក់ចិត្តរវាងក្រុមឥន្ទ្រីយដែក អាឡឺម៉ង់ ជាមួយក្រុមគោជល់អេស្ប៉ាញ បានបញ្ចប់ត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ ដោយក្រុមទាំង២ មិនអាចរកអ្នកឈ្នះ អ្នកចាញ់បានឡើយ។
ត្រឹមតង់ទី១ ប៉ុណ្ណោះក្រុមជម្រើសជាតិអាឡឺម៉ង់ និងអេស្ប៉ាញ អាចរកគ្រាប់បាល់បញ្ចូលទីគ្នាទៅវិញទៅមក ម្នាក់១គ្រាប់ ហើយលទ្ធផលនេះ បានរក្សាត្រឹម ១-១ រហូតដល់បញ្ចប់តង់ទី២ទៀត ដែលក្រុមទាំង២ មិនអាចរកគ្រាប់បាល់បន្ថែមទៀតបានឡើយ។ អេស្ប៉ាញ អាចរកគ្រាប់បាល់ នាំមុខ១គ្រាប់មុន តាំងពីនាទីទី៦ ដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Rodrigo ក្រោយពីការបោះបាល់យ៉ាងស្អាត របស់ខ្សែបម្រើវ័យចំណាស់ Andres Iniesta ។ មិនឲ្យឈានចូលដល់តង់ទី២ ឡើយ ក្រុមម្ចាស់ផ្ទះអាឡឺម៉ង់ បានបកការវាយលុកយ៉ាងខ្លាំងក្លា ព្រមទាំងអាចរកគ្រាប់បាល់ តាមស្មើមកវិញ នៅនាទីទី៣៥ ដោយការស៊ុតរបស់កីឡាករ Thomas Mueller បញ្ជូនបាល់បានសម្រេចពីកីឡាករ Sami Khedira ។
ថ្វីបើមិនឈ្នះ មិនចាញ់មែនពិត តែក្រុមទាំង២ បានបង្ហាញឲ្យឃើញនូវកីឡាកររបស់ពួកគេទាំង២ ឲ្យពិភពលោកបានឃើញពីសមត្ថភាពល្អៗ នៃកីឡាករទាំងវ័យក្មេង និងកីឡាករចាស់ដែលមានស្រាប់ ស្របពេលដែលអាឡឺម៉ង់ ត្រៀមប្រកួត World Cup ក្នុងនាមជាក្រុមជើងឯកចាស់ កាលពីឆ្នាំ ២០១៤ ចំណែកអេស្ប៉ាញវិញ ត្រៀមប្រកួតក្នុងនាមជាក្រុមអតីតជើងឯក FIFA World Cup កាលពីឆ្នាំ ២០១០ ។
https://www.youtube.com/watch?v=CKgsni7R1Ro
មតិយោបល់