ព័ត៌មានកីឡា

ធឿន ធារ៉ា បោះកែងឆ្វេងស្តាំ ធ្វើឲ្យកីឡាករថៃបែកយ៉ាងធំ ត្រូវគ្រូពេទ្យបញ្ឈប់(វីដេអូ)

កាលពីម្សិលមិញ អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានយកឈ្នះកីឡាករថៃ យ៉តឌីស៊ែល ដោយប្រើកែងទៅលើផ្ទៃមុខម្ចាស់ផ្ទះធ្វើឲ្យបែកលើចញ្ចើមយ៉ាងធំត្រូវបានលោកគ្រូពេទ្យបញ្ឈប់ភ្លាមៗតែម្តង នៅទឹកទី១ ក្នុងកម្មវិធី Mix Muay thai នាប្រទេសថៃ។

ក្នុងនាមជាគូពិសេស ធារ៉ា នៅតែរក្សាទំលាប់ដើរចូលរបស់ខ្លួនដដែល ដោយវាយកែងឆ្វេងផង ស្តាំផង ទៅលើផ្ទៃមុខកីឡាករថៃ ធ្វើឲ្យបែកយ៉ាងធំនៅលើចញ្ចើមខាងស្តាំ ហើយលោកអាជ្ញាកណ្តាលក៏បានហៅ គ្រូពេទ្យមកពិនិត្យស្នាមរបួស នឹងបញ្ឈប់ភ្លាមៗតែម្តង។

សូមបញ្ជាក់ថា ការប្រកួតធ្វើឡើងក្នុងប្រភេទទម្រង់ ៧០ គីឡូក្រាម នឹងជាគូពិសេសក្នុងព្រឹត្រ្តិការណ៍នេះផងដែរ នាសង្វៀននៃទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ៕

//www.youtube.com/watch?time_continue=194&v=sJYc4jjPuLg

មតិយោបល់