ក្រោយពីការចាប់អារម្មណ៍កន្លងមក នៅពេលនេះ ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola បានសម្រេចបង្ហាញនូវទំហំទឹកប្រាក់របស់ក្លិបកំពូលអង់គ្លេសមួយនេះ ក្នុងការទិញយក Isco ពីក្រុម Real Madrid ហើយ។
មិនមែនជារឿងលេងសើចឡើយ សម្រាប់លោក Pep Guadiola ក្នុងការចង់បានខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Isco Alarcon ពីក្រុមអធិរាជស Real Madrid ឡើយ ដោយគ្រូបង្វឹករូបនេះ ត្រៀមទឹកប្រាក់សម្រាប់ចរចារទិញហើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Manchester City បានបង្ហាញទឹកប្រាក់ ៧៥ លានផោន ក្នុងការប្រមាញ់យក កីឡាករឆ្នើមអេស្ប៉ាញ Isco ពីក្រុម Real Madrid នៅរដូវក្តៅខាងមុខនេះ។ Isco កំពុងតែលេងឡើងជើងយ៉ាងខ្លាំង នាមួយរយៈចុងក្រោយនេះ ជាពិសេសនោះ ក្នុងជំនួបមិត្តភាព ចុងក្រោយជាមួយក្រុមជើងខ្លាំងមកពីតំបន់អាមេរិកឡាទីន អាហ្សង់ទីន Isco ស៊ុតបាន៣គ្រាប់ក្នុងចំណោមគ្រាប់បាល់ ៦-១ ដែលអេស្ប៉ាញ បានឈ្នះ។
យ៉ាងណាវិញ Manchester City រំពឹងថាពួកគេនឹងអាចនាំយក Isco មកកាន់ Premier League បាន ព្រោះថា នៅ Real Madrid សម្បូរកីឡាករល្អៗច្រើន ម្យ៉ាង Isco លេង ១១ នាក់ដំបូងមិនស្ថិតស្ថេរសម្រាប់ Real Madrid ឡើយ ខណៈការផ្លាស់មកកាន់ Man City កីឡាករអេស្ប៉ាញរូបនេះ នឹងមានអនាគត់ជាង ដោយសារតែ រូបគេនឹងត្រូវមកជំនួសតំណែងរបស់ David Silva ដែលមានវ័យកាន់តែជ្រេទៅហើយនោះ។




មតិយោបល់