អតីតកីឡាករដែលជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពាន FIFA World Cup កាលពីឆ្នាំ ២០០២ Ronaldinho បានប្រកាសចូលនិវត្តន៍ពីពិភពបាល់ទាត់ហើយ។ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធដ៍មានប្រជាប្រិយភាព និងល្បីល្បាញទូទាំងពិភពលោក Ronaldinho នឹងបញ្ចប់អាជីព នៅឆ្នាំ ២០១៨នេះហើយ។
ជាការពិតណាស់ បន្ទាប់ពីរយៈពេលសម្រាក២ឆ្នាំមកនេះ ដោយមិនបានលេងឲ្យក្លិបណាមួយនោះ កីឡាករប្រេស៊ីល វ័យ៣៧ឆ្នាំរូបនេះ បានប្រកាសចូលនិវត្តន៍ ពីបាល់ទាត់ ដើម្បីលំហែរកំសាន្តក្នុងអារម្មណ៍របស់គេឲ្យបានធូរស្បើយម្តង។ Ronaldinho គឺជាអតីតកីឡាករដ៍ឆ្នើមមួយរូបរបស់ ពិភពលោក ដែលរូបគេ ធ្លាប់ឈ្នះពាន World Cup ១លើកជាមួយក្រុមជម្រើសជាតិប្រេស៊ីល កាលពីឆ្នាំ ២០០២, Laliga ២លើកជាមួយក្រុម Barcelona, UEFA Champion League ១លើកជាមួយក្រុម Barcelona ដូចគ្នា និងឈ្នះ Balon D’Or កាលពីឆ្នាំ ២០០៦ ។
តាមរយៈការសម្រេចចិត្តចូលនិវត្តន៍នេះដែរ វាគឺជាការសោកស្តាយមួយ សម្រាប់អ្នកគាំទ្រកីឡាកររូបនេះ ព្រោះថា ចាប់ពីពេលនេះតទៅ នឹងលែងមានវត្តមានរបស់ កំពូលកីឡាករឆ្នើមលំដាប់ពិភពលោក Ronaldinho បង្ហាញខ្លួនក្នុងទីលានទៀតហើយ។ ក៍ប៉ុន្តែ Ronaldinho នឹងចូលរូមជួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នៅរុស្ស៊ី ក្នុងពេលដ៍ខ្លីខាងមុខនេះ ក្នុងនាមជាអ្នកគាំទ្រក្រុមជើងឯក World Cup ៥សម័យកាល ស៊ាំប៉ាប្រេស៊ីល។
មតិយោបល់