ព័ត៌មានកីឡា

Barca នៅមិនទាន់ចាញ់ ក្រោយពីវាយបកតាមស្មើ Sevilla នៅចុងម៉ោងប្រើត្រឹមរយៈពេល២នាទីទី

ក្រុម FC Barcelona នៅតែរក្សាកំណត់ត្រា មិនទាន់ចាញ់របស់ពួកគនៅ Laliga ដដែល ក្រោយពីអាចវាយបកតាមស្មើលើក្រុមម្ចាស់ផ្ទះ Sevilla បានមកវិញ នៅចុងម៉ោងនៃតង់ទី២ ទៅហើយនោះ។

ក្តីសង្ឃឹមក្នុងការបញ្ចប់ភាពមិនស្គាល់ចាញ់ របស់ក្រុម Barcelona ដែលក្រុម Sevilla បានខិតខំយ៉ាងខ្លាំងនាយប់មិញនោះ ហាក់មិនទទួលបានផ្លែផ្កាឡើយ ករោយពីក្រុមជើងខ្លាំងមួយនេះ ធ្វេសប្រហែលនៅចុងម៉ោង ជាហេតុធ្វើឲ្យក្រុម Barcelona មានឱកាសរកគ្រាប់បាល់តាមស្មើមកវិញ។

ជាការពិតណាស់ Sevilla បាននាំមុខ Barcelona មុនដល់ទៅ២គ្រាប់ ស៊ុតបានដោយកីឡាករ​ Franco Vazquez នៅនាទីទី៣៦ និង១គ្រាប់ទៀត រកបានដោយកីឡាករ Luis Muriel នៅនាទីទី៥០ ជាហេតុធ្វើឲ្យ Sevilla មានក្តីសង្ឃឹមខ្ពស់ ក្នុងការបំបែក​កំណត់ត្រាមិនចាញ់របស់ក្រុម Barcelona ។ យ៉ាងណាវិញ រឿងភ្ញាក់ផ្អើលមួយ​បានកើតឡើង ពោលត្រឹមតែរយ:ពេល ២នាទីប៉ុណ្ណោះ ពោលនៅនាទីទី៨៨ Luis Suarez ស៊ុតតាមពីក្រោយ ១-២ និងនាទីទី៨៩ Lionel Messi ស៊ុតតាមស្មើ២-២ មកវិញ។

ដូច្នេះហើយ ក្រុម Barcelona នៅតែរក្សាកំណត់ត្រាមិនចាញ់របស់ពួកគេ នារដូវកាលនេះ បានដដែល ដោយមិនទាន់មានក្រុមណាមួយអាចយកឈ្នះបាន​ឡើយ។

//www.youtube.com/watch?v=KYBqy8bv4as

មតិយោបល់