រុស្ស៊ីៈ សារព័ត៌មាន Krasnaya Zvezda បានរាយការណ៍ នៅថ្ងៃច័ន្ទនេះថា យោធារុស្ស៊ី បានទទួលជោគជ័យ សម្រាប់ការសាកល្បងថ្មីនូវប្រព័ន្ធប្រឆាំងមីស៊ីលដ៏ទំនើបរបស់ខ្លួននៅក្នុងសាធារណរដ្ឋកាហ្សាក់ស្ថាន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨។
លោក Andrey Prikhodko មេបញ្ជាការរងនៃកងកម្លាំង កិច្ចការដែនអាកាសនិងមីស៊ីល នៃកងកម្លាំងអវកាសរុស្ស៊ី បាននិយាយថា ប្រព័ន្ធប្រឆាំងមីស៊ីលដ៏ថ្មីទំនើបនេះ មានសមត្ថភាពអាចវាយប្រហារតាមគោលដៅ ដែលបានកំណត់យ៉ាងជោគជ័យ។
សូមជំរាបថា ប្រព័ន្ធប្រឆាំងមីស៊ីលនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធទំនាក់ទំនងយោធា ដែលរៀបចំឡើងដើម្បីការពារទីក្រុងម៉ូស្គូ ប្រឆាំងនឹងការវាយប្រហារតាមអាកាស និងអវកាស ក៏ដូចជាការគ្រប់គ្រងដែនអាកាសផងដែរ៕
មតិយោបល់