ព័ត៌មានកីឡា

Man Utd ចង់ប្តូ បារាំង ដូរយក វែល មកជំនួសវិញ

លោក Jose Mourinho បានធ្វើឲ្យមានការចាប់អារម្មណ៍មួយកើតឡើង តាមរយ:ការដោះដូរកីឡាករ ជាមួយក្រុម Real Madrid នៅរដូវកាលក្រោយនេះ ដោយមិនទាន់ដឹងថា ចំណេញឬខាតឡើយ ក្នុងការធ្វើបែបនេះ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho បានត្រៀមយក Anthony Martial លក់ឲ្យ Real Madrid ដើម្បីប្តូរយក​ខ្សែប្រយុទ្ធ Gareth Bale ត្រឡប់មកវិញ។ លោក Mourinho ហាក់មិនចង់ ឲ្យឱកាសក្នុងការនាំយក Gareth Bale ត្រូវរំលងដូចការខកចិត្តទិញ Antoine Griezmann ឡើយ ដោយលោក ចង់នាំយកមកកាន់ Old Trafford ឲ្យបាននៅ រដូវកាលក្រោយនេះ។ យ៉ាងណាវិញ គ្រូបង្វឹកសញ្ជតិពរទុយហ្គាល់រូបនេះ មិនខ្លាច​ចំណាយកីឡាករល្អមួយរូប ដើម្បីដូរយក Bale មកវិញឡើយ ដោយលោកនឹង​យក Anthony Martial ទៅយក Bale មកវិញនោះ។

ចំពោះ ការធ្វើបែបនេះ មិនដងថា​ ជាការត្រឹមត្រូវឬយ៉ាងណាឡើយ សម្រាប់ Man Utd ព្រោះថា Martial នៅក្មេងកំពុងពេញកម្លាំង និងសមត្ថភាព ខណ: Bale វិញវ័យរាងជ្រេ ហើយញ៉ាំញី​ដោយសាររបួសទៀត។

មតិយោបល់