ការប្រកួតលើកទី៤ នៃពានរង្វាន់ជើងឯកយុវជនអាស៊ាន (AFF U-15 Championship 2017) ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានបរាជ័យក្រោមថ្វីជើង ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេអាយុក្រោម ១៥ឆ្នាំ ដោយលទ្ធផល ០ទល់២ កាលពីម្សិលមិញនេះ ខណៈដែលក្រុមរបស់កម្ពុជាទាំងឈុតតូចធំ មិនធ្លាប់បរាជ័យជាមួយនិងក្រុមជម្រើសជាតិ ព្រុណេ ឡើង នេះសបញ្ជាក់ឲ្យឃើញថា បាល់ទាត់អ្វីៗក៏អាចកើតមានដែរ។
គិតត្រឹម ៤ ប្រកួតកន្លងមក U-15 កម្ពុជា បានទទួលជ័យជម្នះ ២ លើក និងចាញ់ ២ លើកពោលគឺរងបរាជ័យក្រោមថ្វីជើង U-15 វៀតណាម ដោយលទ្ធផល ១ទល់២ តែបានយកឈ្នះ U-15 ហ្វីលីពីន ៤ទល់០ និងបន្តឈ្នះ U-15 ទីម័រខាងកើត ១ទល់០ ខណៈដែលប្រកួតកាលពីម្សិលមិញនេះ បានចាញ់ U-15 ព្រុយណេ ០ទល់២ ហើយពេលនេះកំពុងមាន ៦ ពិន្ទុក្នុងដៃ៕
ខាងក្រោមនេះជាវីដេអូ U-15 កម្ពុជា ចាញ់ U-15 ព្រុយណេ ០ទល់២៖
https://www.youtube.com/watch?v=bCVaUFAa_pM
មតិយោបល់