អ្នកចាំទីយុវជនអង់គ្លេសអាយុក្រោម ២០ឆ្នាំ Freddie Woodman ធ្វើបានយ៉ាងល្អ ក្នុងកាសសង្រ្គោះបាល់ពិន័យ ១១ ម៉ែត្រដែលជាចំណែកមួយធ្វើឲ្យអង់គ្លេសលើកពាន World Cup U-20 នៅកូរ៉េខាងត្បូង។
ថ្វីបើអង់គ្លរសបានឈ្នះពាន World Cup U-20 នេះមែន ក៍ប៉ុន្តែអង់គ្លេសបានរងនូវសម្ពាធយ៉ាងខ្លាំង នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រជាមួយ វីណេហ្សូអេឡានេះ។ ជាក់ស្តែងណាស់ អ្នកចាំទីយុវជនរបស់អង់គ្លេស Freddie Woodman បានសង្រ្គោះបាល់គ្រោះថ្នាល់ជាច្រើនលើក នៅក្នុងការប្រកួតនេះ។
គ្រាប់បាល់ដ៍សំខាន់បំផុតនោះ គឺការស៊ុតបាល់ ១១ម៉ែត្រ របស់កីឡាករ Penaranda នៅនាទីទី ៧៣ ដែល Woodman អាចសង្រ្គោះបានយ៉ាងអស្ចារ្យ ដោយចប់ការប្រកួតនេះអង់គ្លេសបានក្លាយជាក្រុមឈ្នះពាន World Cup U-20 ស្របពេលដែល Freddie Woodman ឈ្នះស្រោមដៃមាសក្នុងព្រឹត្តិការណ៍នេះ។
ខាងក្រោមនេះជាវីដេអូ ដែល Freddie Woodman សង្រ្គោះបាល់ប៉េណាំងទី ជាមួយ វីណេហ្សូអេឡា៖
មតិយោបល់