ការស្រាវជ្រាវដ៏ធំមួយពីអ្នកជំនាញនៅសហរដ្ឋអាមេរិក បានរកឃើញថា ការគេងថ្ងៃយូរ អាចបង្កើនហានិភ័យនៃជំងឺបេះដូង និងទឹកនោមផ្អែម។
បន្ទាប់ពីការវិភាគទិន្នន័យពីមនុស្សជាង ៣០០,០០០នាក់ លទ្ធផលបានសរុបថា មនុស្សដែលគេងថ្ងៃ ៦០នាទី តែងតែមានអាការអស់កម្លាំងនៅពេលក្រោកឡើង ហើយមានហានិភ័យកើតជំងឺទឹកនោមផ្អែម ខ្ពស់ជាងអ្នកគេងតិចជាង ៦០នាទី ដល់ទៅ ៥០ភាគរយ។
ការរួមបញ្ចូលគ្នា រវាងភាពអស់កម្លាំង និងគេងច្រើនក្នុងពេលថ្ងៃ បណ្តោលឲ្យមេតាប៉ូលីសលើសរហូតដល់ ៥០ភាគរយ ដែលជាកត្តាមួយនាំទៅរកជំងឺបេះដូង ធាត់ ឡើងសម្ពាធឈាម និងកម្រិតនៃជាតិអាស៊ីត ទ្រីគ្លីសេរីដឡើងខ្ពស់។
ការសិក្សាពីមុនក៏បានបង្ហាញផងដែរថា ការគេងថ្ងៃច្រើនធ្វើឲ្យកម្រិតនៃសារធាតុ cortisol កើនឡើងច្រើន ដែលនាំឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។ នេះហើយជាមូលហេតុ ធ្វើឲ្យអ្នកទម្លាប់គេងថ្ងៃច្រើន ត្រូវប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។
ប្រសិនបើអ្នកនៅតែអស់កម្លាំង បន្ទាប់ពីគេងថ្ងៃយូរ អ្នកគួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យភ្លាម ដើម្បីឲ្យដឹងពីស្ថានភាពជំងឺឲ្យបានច្បាស់សាល់។
យកល្អ ក្នុងពេលថ្ងៃអ្នកគួរតែទទួលទានដំណេកតិចជាង ៣០នាទីបានហើយ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងការពារភាពអស់កម្លាំងក្រោយពេលភ្ញាក់៕
ដកស្រង់ពី៖ soha
មតិយោបល់