កំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo និង Karim Benzema កំពុងតែជាកីឡាករ ដែលមានតម្លៃថ្លៃជាងគេបំផុត របស់ Release Clause ក្នុងពិភពលោក។
Release Clause គឺជាតម្លៃចងក្នុងលក្ខខណ្ឌដោះលែង ដែលបានធ្វើឡើងសម្រាប់កីឡាករទាំងអស់ នៅអេស្ប៉ាញ និងនៅតាមក្របខ័ណ្ឌបាល់ទាត់របស់លីគកំពូលផ្សេងៗ មួយចំនួនទៀត។ កីឡាករបាល់ទាត់គ្រប់រូបនៅអេស្ប៉ាញសុទ្ធតែមាន Release Clause ក្នុងកិច្ចសន្យា ពីព្រោះថាច្បាប់អេស្ប៉ាញតម្រូវឱ្យកីឡាករគ្រប់រូបអាចទិញផ្ដាច់កិច្ចសន្យារបស់ខ្លួនឯងបាន ដូច្នេះរាល់កិច្ចកិច្ចសន្យាទាំងអស់របស់កីឡាករនៅ La Liga សុទ្ធតែមាន Release Clause ។ ប្រសិនបើកីឡាកររូបណាចង់ចាកចេញពីក្លិប លុះត្រាតែកីឡាកររូបនោះ មានទឹកប្រាក់ស្មើនឹងទំហំទឹកប្រាក់ ដែលបានចងក្នុង Release Clause ឬមានក្លិបណាមួយចេញការបង់ជំនួសខណៈដែលក្លិបដើម មិនមានឥទ្ធិពលក្នុងការរារាំងបានឡើយ។
ការចាកចេញរបស់ ខ្សែប្រយុទ្ធ Neymar នេះស្រាប់ ដែលក្រុម Paris Saint Germain បានចំណាយលុយរហូតដល់ទៅ ២២២លានអឺរ៉ូ ដើម្បីទិញផ្តាច់ Release Clause ពីក្រុម Barcelona ។ យ៉ាងណាវិញ តម្លៃ ២២២លានអឺរ៉ូ ដែលក្រុម PSG បានទិញផ្តាច់ Neymar នោះ មិនច្រើនប៉ុន្មានឡើយ បើប្រៀបធៀប ជាមួយ កំពូលខ្សែប្រយុទ្ធ Cristiano Romaldo និង Karim Benzema របស់ Real Madrid ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Goal បានឲ្យដឹងថា ប្រសិនបើក្លិបណា ចង់បាន Ronaldo ឬ Benzema លុះត្រា តែក្លិបនោះហ៊ានចំណាយទឹកប្រាក់ដល់ទៅ ១កោដលានអឺរ៉ូ ទើបអាចផ្តាច់ Release Clause របស់កីឡាករ២ រូបនេះបាន។ ហរតុនេះហើយ វាជារឿងិបាកខ្លាំងណាស់ ក្នុងការទិញផ្តាច់ Release Clause ដែលមានទំហំទឹកប្រាក់ខ្ពស់បែបនេះ ខណះ កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi តម្លៃផ្តាច់ Release Clause ត្រឹមតែ ៣០០លានអឺរ៉ូប៉ុណ្ណោះ។
ខាងក្រោមនេះជាតម្លៃផ្តាច់ Release Clause ខ្ពស់ជាងគេទាំង១០ ក្នុងពិភពលោក៖
១. Cristiano Ronaldo ១កោដលានអឺរ៉ូ
២. Karim Benzema ១កោដលានអឺរ៉ូ
៣. Gareth Bale ៥០០លានអឺរ៉ូ
៤. James Rodriguez ៥០០លានអឺរ៉ូ
៥. Luka Modric ៥០០លានអឺរ៉ូ
៦. Lionel Messi ៣០០លានអឺរ៉ូ
៧. Toni Kross ៣០០លានអឺរ៉ូ
៨. Neymar JR ២២២លានអឺរ៉ូ
៩. Luis Suarez ២០០លានអឺរ៉ូ
១០. Andre Iniesta ២០០លានអឺរ៉ូ
១១. Gerrard Pique ២០០លានអឺរ៉ូ
១២. Sergio Busquets ២០០លានអឺរ៉ូ
១៣. Casemiro ២០០លានអឺរ៉ូ
១៤. Sergio Ramos ២០០លានអឺរ៉ូ
មតិយោបល់