Post News Media ព័ត៌មានកីឡា Man City ចាប់...

Man City ចាប់អារម្មណ៍កីឡាករ២រូប

ក្រុម Manchester City បានផ្តោតការចាប់អារម្មណ៍ទៅលើកីឡាករ២រូប ដែលម្នាក់ជាកីឡាករឆ្នើមរបស់ក្រុមបីសាចក្រហម Manchester United និង ម្នាក់ទៀត ជាអតីតកីឡាកររបស់ក្រុមបីសាចក្រហម Manchester United ខណ:លោក Pep Guadiola កំពុងរៀបចំទិញកីឡាករទាំង២រូបនេះ។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា លោក​ Pep Guadiola កំពុងតែផ្តោតការចាប់អារម្មណ៍ ទៅលើកីឡាករ២រូបដែលលោកចង់នាំ​យកមកកាន់ Manchester City នៅរដូវកាលក្រោយនេះ។ កីឡាករទាំង២រូប ដែលលោក Pep កំពុងចាប់អារម្មណ៍ នោះគឺកីឡាករបារាំង Paul Pogba របស់ក្រុម បីសាចក្រហម Manchester United និងកីឡាករអាល់បានៀ Henrick Mkhitaryan​ របស់ក្រុមកាំភ្លើងធំ Arsenal ។ ជាការពិតណាស់ Pogba អាចជាជម្រើសរបស់លោក Pep ដើម្បីជំនួសការទិញ Isco ពី Real Madrid មិនបានស្របពេលដែល Mkhitaryan ស្ថិតក្នុងក្រសែភ្នែកគ្រូបង្វឹក​អេស្ប៉ាញរូបនេះយ៉ាងខ្លាំង។

យ៉ាងណាវិញ នេះគ្រាន់តែជាការចាប់អារម្មណ៍​ប៉ុណ្ណោះ ខណ:លោក Pep Guadiola នៅមិនទាន់បង្ហាញនូវទំហំទឹកប្រាក់ណាមួយ​នៅឡើយទេ ក្នុងការទិញកីឡាករ​ទាំង២រូបនេះ។