រឿងមួយដែលធ្វើឱ្យអ្នកគាំទ្រសើចខ្លាំងមែនទែននោះ គឺ Lionel Messi ជាមនុស្សចូលចិត្តបត់ជើងតូចអង្គុយ ដូចទៅនិងមិត្តរួមក្រុម Luis Suarez ដែរ។
ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ Messi និង Suarez បានបង្ហាញរឿងដែលពួកគេធ្វើជាប្រចាំដូចគ្នា ទាំងការញ៉ាំ ចំណង់ចំណូលចិត្ត និងការស្លៀកពាក់ជាដើម។ អ្វីដែលគេចាប់អារម្មណ៍ជាងគេនោះគឺ អតីតកីឡាករក្រុម Liverpool បានបញ្ជាក់ថារូបគេជាមនុស្សចូលចិត្តបត់ជើងតូចអង្គុយជាងឈរ ព្រោះនៅផ្ទះរបស់គេមានកូនតូច មិនចង់ឱ្យរំខានឡើយ។
ដូចគ្នានេះដែរ Messi សើចមួយរំពេចនៅពេលបានឮមិត្តរួមក្រុមនិយាយដូច្នេះ ដោយរូបគេក៏លាន់មាត់ដែរថាដូចតែគ្នាទេ ព្រោះខ្សែប្រយុទ្ធលេងនៅ FC Barcelona តាំងពីតូចមកនេះ ក៏ចូលចិត្តនោមអង្គុយផងដែរ។ “អីគេ? អ្នកអង្គុយដែរ? ខ្ញុំក៏ធ្វើអីចឹងដែរ។ វាធ្វើឱ្យមានអនាម័យល្អ អ្នកក្រោកពីព្រឹក ហើយពេលគេគ្រប់គ្នាកំពុងគេង ហើយអ្នកធ្វើដូចអិចឹងទៅ ជាជារឿងល្អបំផុត”។
មតិយោបល់