ព័ត៌មានកីឡា

Arsenal ចៀសមិនផុតពី Atletico Madrid

ក្រោយពីចាប់ឆ្នោតរួច ក្រុមកាំភ្លើងធំ Arsenal ត្រូវមានភារកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយជួបក្រុម Atletico Madrid ដែលជាក្រុមខ្លាំងរបស់អេស្ប៉ាញ ខណ:ក្រុម Marseille របស់បារាំង ត្រូវជួបក្រុមស្វ៊ីស Salzburg ។

ក្តីសង្ឃឹមរបស់ក្រុម Arsenal បែរជាមិនដូចបំណងឡើយ ក្រោយពីក្រុមខ្លាំងមកពី​អង់គ្លេសមួយនេះ ត្រូវមកជួបក្រុមគីឡូធ្ងន់មកពីអេស្ប៉ាញ Atletico Madrid ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ។ ចំណែកមួយគូ​ទៀត ដែលត្រូវលេងវគ្គនេះដែរនោះ ក្រុម Marseille ត្រូវជួបក្រុម Salzburg ដែលក្រុមទាំងពីរនេះ គីឡូប្រហែលគ្នាប៉ុណ្ណោះ។ យ៉ាងណាវិញ សម្រាប់ Arsenal អាចប្រឈមមុខជាមួយនឹងបញ្ហាបន្តិច ព្រោះថាការជួប Atletico Madrid ប្រៀបបានទៅនឹងរនាំងមួយ​ ក្នុងការរារាំង Arsenal មិនឲ្យឈ្នះ Europa League ក៍ថាបាន។

ក៍ប៉ុន្តែ ការប្រកួតមិនទាន់មកដល់ មិនអាចនិយាយបានឡើយ ថា Arsenal អាចជ្រុះចេញត្រឹមវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រនេះ ឬ Atletico Madrid ជាអ្នកធ្លាក់វិញ ខណ:Arsenal ជាក្រុមខ្លាំងនៅអង់គ្លេស មានប្រវត្តិល្អ ស្របពេលដែលក្រុម Atletico Madrid វិញ ជាក្រុមខ្លាំងមួយ ដែលមានប្រវត្តិល្អទាំង Champion League និង Europa League ។

មតិយោបល់