ការប្រកួតពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ក្នុងជំនួបទី៥ ប្រចាំពូល F ដោយក្លិប បឹងកេត បានចាញ់ Cerse Negros ជាលទ្ធផល ០ទល់៤ លើទីលានពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវមកពីប្រទេសហ្វីលីពីន រកបានដោយកីឡាករ MARAA ON ចំនួន ៣ គ្រាប់ម្នាក់ឯង (Hat-trick) នៅនាទី ៣៦, ៣៧ នឹង ៦៩ ខណៈដែលកីឡាករ TAKUMI UESATO រកបានមួយគ្រាប់នៅនាទី ៨៤ បន្ទាប់ពីផ្លាស់ប្តូចូលបាន ១២ នាទី។
ក្រោយពីទទួលបរាជ័យនេះក្រុមដំណាងកម្ពុជា ត្រូវជ្រុះចេញពីពានរង្វាន់ខាងលើក បើទោះបីជានៅសល់មួយប្រកួតចុងក្រោយទៀតក៏ដោយ៕
មតិយោបល់