ព័ត៌មានកីឡា

Martial មិនទាន់ចុះកុងត្រាថ្មីជាមួយ Man Utd ដោយរង់ចាំអ៊ុតមើលសិន

ខ្សែប្រយុទ្ធវ័យក្មេងបារាំង Anthony Martial នៅមិនទាន់យល់ព្រមបន្តកុងត្រា​រយ:ពេល ៥ឆ្នាំជាមួយក្រុមបីសាចក្រហម Manchester United ឡើយ ដោយរង់ចាំអ៊ុតមើល ការបង្ហាញវត្តមាន នាចុងរដូវកាលនេះសិន។

បើតាមការចុះផ្សាយរបស់ Times – Subcription Requerd បានឲ្យដឹងថា Anthony Martial នៅមិនទាន់ចុះកុងត្រាជាមួយក្រុមបីសាចក្រហម Manchester United ឡើយ។ ហេតុផលដែល Martial មិនទាន់បន្តកុងត្រា​នេះដែរ ដោយសារតែ កីឡាករបារាំងរូបនេះ រង់ចាំមើលថា តើលោក Jose Mourinho អាចដាក់រូបគេលេងក្នុងទីលានច្រើនជាងមុន ឬយ៉ាងណា។

ប្រសិនបើ Martial មិនសូវបានលេងទេនោះ ប្រាកដណាស់ កីឡាករបារាំងរូបនេះ នឹងចាក​ចេញពី Old Trafford ជាក់ជាមិនខានឡើយ។ ក៍ប៉ុន្តែ បើសិនជាលោក Jose Mourinho ផ្តល់ឱកាសដល់ Martial វិញនោះ នោះ Man Utd មិនបាត់បង់កីឡាករវ័យក្មេងដ៍ល្អរួបនេះឡើយ។

ដូច្នេះហើយ Anthony Martial កំពុងតែអ៊ុតមើលអនាគត់របស់គេ ជាមួយ Man Utd ថាគួរបន្ត ឬយ៉ាងណា ដោយរង់ចាំចប់រដូវកាលនេះសិន។

មតិយោបល់