ព័ត៌មានកីឡា

Klopp៖ យើងមិនចង់លក់ តែមិនអាចឃាត់ឃាំងបានឡើយ

ភាពជោគជ័យរបស់ក្រុមហង្សក្រហម Liverpool នៅរដូវកលនេះ ត្រូវបានគេមើល​ឃើញថា ក្រោយពីវត្តមានរបស់ Mohamed Salah មកកាន់ Anfield រួចមក បានធ្វើឲ្យក្លិបមួយនេះ មានការប្រែប្រួយយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។

យ៉ាងណាវិញ ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ត្រូវបានបណ្តាញសារពត៌មានជាច្រើន ចុះផ្សាយពីការចាកចេញ របស់គេយ៉ាងគគ្រឹកគគ្រេង នាពេលកនកលងមកនេះ។ ទាក់ទងនឹងបញ្ហានេះដែរ លោក Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានឲ្យដឹងថា Mohamed Salah អាចនឹងលក់ចេញ នៅរដូវក្តៅនេះ។ ជាក់ស្តែងណាស់ Daily Mail បានដកស្រង់សម្តីលោក Klopp ថា៖ យើងមិនចង់លក់ កីឡាករដ៍ល្អបែបនេះ ចេញពីក្លិបឡើយ, ខែមករាកន្លងមក យើបានលក់ Philippe Coutinho ទៅឲ្យក្រុម Barcelona តែយើងមិនសោកស្តាយប៉ុន្មានឡើយ។ ផ្ទុយមកវិញ បើរដូវក្តៅខាងមុខនេះ យើងពិតជាបាត់បង់ Salah មែននោះ នោះយើងពិតជាមាន​ការសោកស្តាយខ្លាំងបំផុត ព្រោះ Salah ពិតជសល្អ ហើយបានជួយយើងច្រើន​ណាស់។

ជាការពិតណាស់ Mohamed Salah កំពុងតែត្រូវក្លិបធំៗជាច្រើន ផ្តល់តម្លៃខ្លួនមហិមា ក្នុងការនាំយកកីឡាកររូបនេះ ទៅកាន់ក្លិបរបស់ពួកគេ។ ក៍ប៉ុន្តែ សម្រាប់ក្រុម Real Madrid វិញ ហាក់ដូចជាដុតដៃដុតជើង ចង់បាន Salah ខ្លាំងជាងគេ​ មិនត្រឹមតែប៉ុណ្ណោះ សូម្បីសារពត៌មានទាំងកាសែត ទូរទស្សន៍ និងវេបសាយជាច្រើន នៅក្នុងប្រទេសអេហ្ស៊ីប ក៍បានចុះផ្សាយពីការផ្លាស់ទៅកាន់ Real Madrid របស់កីឡាករឆ្នើមរូបនេះដែរ។

យ៉ាងណាវិញ ក្រុមហង្សក្រហម Liverpool នៅមិនទាន់មានបំណង ចង់លក់ Salah ឡើយ តែលោក Klopp ហាក់ដូចជាមិនសង្ឃឹមក្នុងការរក្សា Salah បន្តនៅ Anfield ទៀតឡើយ នារដូវកាល​ក្រោយនេះ។

មតិយោបល់