ការរួមភេទ បានទៀងទាត់ត្រូវបានគេទទួលស្គាល់ថា ជាចំណែកមួយដែលអាចជួយកាត់បន្ថយភាពធាត់ ជួយបញ្ចេញអ័រម៉ូនដើម្បីបង្កើនការស្រូបយកសារធាតុចិញ្ចឹម បំលែងជាតិខ្លាញ់ និងស្ករនៅក្នុងរាងកាយទៅជាប្រូតេអ៊ីន កាត់បន្ថយជាតិស្ករក្នុងឈាម និងកាត់បន្ថយជំងឺសរសៃឈាមបេះដូង។
ចំពោះស្ត្រី ដែលធ្វើសកម្មភាពផ្លូវភេទទៀតទាត់ ក៏អាចជួយបង្កើនចំនួនអ័រម៉ូនអុកស៊ីតូស៊ីន ដែលធ្វើឲ្យមានអារម្មណ៍សប្បាយរីករាយ និងធ្វើឲ្យជីវិតមានសុភមង្គល។
ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលមានជំងឺបេះដូង គួរតែកាត់បន្ថយសកម្មភាពផ្លូវភេទ បើមិនដូច្នោះទេ វាអាចបង្កើនអត្រាចង្វាក់បេះដូង និងសម្ពាធឈាមឡើងកាន់តែខ្ពស់។
អ្នកដែលមានជំងឺបេះដូងស្រាល (កម្រិតទី១ និងទី២) ការប្រព្រឹត្តិសកម្មភាពផ្លូវភេទទូទៅ មិនបង្កឲ្យមានផលប៉ះពាល់នោះទេ ប៉ុន្តែផ្ទុយទៅវិញវាផ្តល់អត្ថប្រយោជន៍ចំពោះបេះដូង។
នៅពេលដែលអ្នកមានជំងឺបេះដូងធ្ងន់ធ្ងរ (ដំណាក់កាលទី៣) អ្នកគួរតែជៀសវាងធ្វើសកម្មភាពផ្លូវភេទ បើពុំដូច្នោះទេ វាអាចគំរាមកំហែងដល់ជីវិត។ ជាពិសេស នៅពេលរួមភេទ ប្រសិនបើអ្នកសម្គាល់ឃើញខ្លួនឯងពិបាករួមភេទ ឬអស់កម្លាំង គួរតែបញ្ឈប់ភ្លាម។
វិធីល្អ មានតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសផ្នែកបេះដូង ដើម្បីទទួលបានការណែនាំ និងទទួលថ្នាំតាមវេជ្ជបញ្ជា។ ម្យ៉ាវិញទៀត អ្នកជំងឺ គួរជៀសវាងទម្លាប់ជក់បារី ផឹកស្រា និងអាហារគ្មានផាសុខភាពផងដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់