ក្រុមអធិរាជស Real Madrid បានបង្ហាញនូវកាលបរិច្ឆេទច្បាស់លាស់ហើយ ក្នុងការប្រកួតមិត្តភាព International Champion Cup ឆ្នាំនេះ ដោយត្រូវប៉ះសុទ្ធតែគីឡូសងសឹកគ្នាទាំងអស់។
Real Madrid ត្រូវទៅសងសឹកក្រុមបីសាចក្រហម Manchester United នៅសហរដ្ឋអាមេរិក នាថ្ងៃទី៣១ កក្កដា ២០១៨ ដោយធ្លាប់ចាញ់ កាលពីឆ្នាំមុនដោយបាល់ ១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា ១-១ ត្រឹម ៩០នាទីនោះ ដែលនេះគឺជាឱកាសសម្រាប់ Real Madrid សងសឹកវិញហើយ។ ចំណែកឯការប្រកួតថ្ងៃទី៤ សីហាវិញ Real Madrid មិនមែនជាក្រុមសងសឹកគូប្រកួតឡើយ តែជាក្រុមដែលត្រូវគេសងសឹកវិញ ពោលត្រូវជួបក្រុមសេះបង្កង់ Juventus ដែលចាញ់មិនអស់ចិត្តនាព្រឹត្តិការណ៍ Champion League ឆ្នាំនេះ។
Juventus នឹងយកការប្រកួតមិត្តភាពនៅអាមេរិកនេះ ដើម្បីរំសាយកំហឹង ដែលពួកគេធ្លាក់ក្រោមថ្វីជើង Real Madrid ទាំងមិនអស់ចិត្តនោះ នៅ Champion League កន្លងមកនេះវិញ។ រីឯការប្រកួតថ្ងៃទី ៧សីហា បន្ទាប់ទៀតនោះ Real Madrid ត្រូវជួបក្រុម AS Roma ខណៈ Roma ក៍ត្រូវសងសឹក Real Madrid ដែរ ព្រោះថា ក្លិបអ៊ីតាលីមួយនេះ ធ្លាប់រងបរាជ័យ ក្រោមថ្វីជើង Real Madrid នៅ Champion League កាលពីរដូវកាលមុន ក៍ប៉ុន្តែ ឆ្នាំនេះវិញ មិនទាន់ដឹងថារវាងក្រុមទាំង២ មួយណាត្រូវសងសឹកគ្នាឡើយ ដោយរង់ចាំអ៊ុតមើល វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រសិន។
ដូច្នេះហើយ ក្រុម Real Madrid នឹងត្រូវប្រកួតមិត្តភាព ៣ប្រកួតនៅអាមេរិក នាឆ្នាំនេះ ដោយត្រូវជួប Man Utd នៅថ្ងៃទី៣១ កក្កដា, ជួប Juventus នៅថ្ងៃទី៤ សីហា និងជួប AS Roma នៅថ្ងៃទី៧សីហា ក្នុងពានរង្វាន់ International Champion Cup ។



មតិយោបល់