ព័ត៌មានកីឡា

Giroud, Morata ចែកគ្នាស៊ុត ជួយ Chelsea ឡើងផ្តាច់ព្រ័ត្រ

ក្រុមតោខៀវ Chelsea ត្រូវធ្វើសង្រ្គាមវាលស្មៅ យ៉ាងតានតឹងមួយ ជាមួយក្រុម​បីសាចក្រហម Manchester United ដើម្បីដណ្តើមយកពាន FA Cup ក្រោយពីយកឈ្នះក្រុម Southampton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់​មិញ​នេះ។

Chelsea នៅសល់ឱកសចុងក្រោយរបស់ពួកគេ​ ក្នុងរដូវកាលនេះ គឺការឈ្នះពាន FA Cup ដើម្បីលួងចិត្តអ្នកគាំទ្រ ពីការរបូតពាន Premier League និង Champion League ។ ជាកស្តែងណាស់ ក្រុមដែលមានមូលដ្ឋាននៅទីក្រុង​ឡុងដ៍មួុយនេះ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ហើយ ក្រោយពីយកឈ្នះ​ក្រុម Southampton ក្នុងលទ្ធផល ២-០ ។ ២គ្រាប់នេះដែរ រកបានដោយខ្សែប្រយុទ្ធបារាំង Oliver Giroud នៅនាទីទី៤៦ ពីការបញ្ជូនបាល់យ៉ាងស្អាតរបស់ Eden Hazard និងគ្រាប់ទី២ រកបានដោយ​ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Motara នៅនាទីទី៨៥ ពីការបញ្ជូនបាល់របស់ Aspilizueta ខណៈ Motara ត្រូវបានផ្លាស់ចូលនៅនាទីទី៨០ ជំនួស Giroud ។ តាមរយៈលទ្ធផលនេះ Chelsea ត្រូវឡើងទៅជួបក្រុម បីសាចក្រហម Manchester United ដែលរង់ចាំមុននៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងយកពាន FA Cup ឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា​ ទាំង Man Utd និង Chelsea សុទ្ធសឹងតែចង់ឈ្នះពាន FA Cup ដូចគ្នា ព្រោះថាក្រុមទាំង២នេះ នៅសល់តែពានមួយនេះប៉ុណ្ណោះ ខណៈពាន​ផ្សេងទៀតក្រុមទាំង២ អស់ឱកាសឈ្នះរួចហើយ។

https://www.youtube.com/watch?v=Qx6k4N1AwE0

មតិយោបល់