ព័ត៌មានកីឡា

ឱកាសដ៏ពិសេស និងកម្រមានសម្រាប់ប្អូនៗចាប់ពីអាយុ ៦ ដល់ ១២ ឆ្នាំ

នៅថ្ងៃ ២៩ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុន អេសស៊ីជី សហការជាមួយក្លិបបាល់ទាត់ ភ្នំពេញក្រោន នឹងនាំមកនូវសកម្មភាព Kick & Share ដែលផ្តល់ឱកាសឱ្យប្អូនៗអាយុពី ៦-១២ ឆ្នាំចំនួន ៥០ នាក់ បានហ្វឹកហាត់ និងសិក្សានូវបច្ចេកទេសបាល់ទាត់ពីកីឡាករអាជីព ហើយថែមទាំងបានទស្សនាការប្រកួតរបស់ក្លឹបផងដែរនៅល្ងាចថ្ងៃដដែលបន្ទាប់ពីកម្មវិធីហ្វឹកហាត់ត្រូវបានបញ្ចប់។

លក្ខខណ្ឌដើម្បីទទួលបានសិទ្ធិចូលរួម៖
– មានអាយុចាប់ពី ៦-១២ ឆ្នាំ
– មានសម្លៀកបំពាក់ និងស្បែកជើងកីឡា
– ផ្ញើរសារទៅកាន់ page៖SCG Brandនូវ ឈ្មោះពិត អាយុពិត និងលេខទូរស័ព្ទអាណាព្យាបាលដើម្បីចុះឈ្មោះ
– អ្នកចុះឈ្មោះ ៥០ នាក់ដំបូងដែលឆ្លើយតបតាមលក្ខខណ្ឌខាងលើ នឹងត្រូវជ្រើសរើស
– ការចុះឈ្មោះបញ្ចប់នៅថ្ងៃ ២៧ មេសា ២០១៨
– ប្អូនៗដែលទទួលបានសិទ្ធិចូលរួម នឹងត្រូវក្រុមការងារ SCG Brandទាក់ទងទៅបញ្ជាក់

ការហ្វឹកហាត់នឹងធ្វើឡើងនៅទីលានក្លិបបាល់ទាត់ភ្នំពេញក្រោន (ផ្លូវជាសុផារ៉ា) ចាប់ពីម៉ោង ៣ រសៀលតទៅ! សម្រាប់សិទ្ធិក្នុងការកែប្រែដោយពុំចាំបាច់ជូនដំណឹងជាមុន។

ប្រភព៖ SCG Brand

មតិយោបល់