ព័ត៌មានសុខភាព

មិននឹកស្មានថា ទទួលទានស្ករចម្រាញ់មានផលប៉ះពាល់ដល់ថ្នាក់នេះសោះ!

ស្ករចម្រាញ់ ភាគច្រើនគេកែច្នៃចេញពីអំពៅ ឬស្ករត្នោត ហើយបន្ទាប់មកត្រូវបានគេយកទៅប្រើនៅក្នុងភេសជ្ជៈ ឬក៏អាហារផ្សេងៗតាមត្រូវការ។ ក៏ប៉ុន្តែ ការទទួលទានស្ករបែបនេះ ច្រើនពេក មិនល្អសម្រាប់សុខភាពឡើយ ជាពិសេសអ្នកដែលចូលចិត្តរបស់ផ្អែម គួរតែប្រុងប្រយ័ត្ន ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ច្រើនយ៉ាង។

១.បង្កើនជាតិស្ករក្លុយកូនក្នុងឈាម ធ្វើឲ្យរាងកាយទន់ខ្សោយ និងអស់កម្លាំង
២.បង្កើនហានិភ័យនៃជំងឺធាត់ ទឹកនោមផ្អែម បេះដូង និងមហារីក
៣.ធ្វើឲ្យខ្សោយប្រព័ន្ធភាពស៊ាំ
៤.ធ្វើឲ្យអ្នកឆាប់ចាស់
៥.បណ្តោលឲ្យពុកធ្មេញ ខូចស្បែក
៦.រារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ
៧.បង្កឲ្យរាងកាយមានភាពតានតឹង

បើទោះបីជាស្ករមានសារៈសំខាន់ចំពោះការលូតលាស់ និងអភិវឌ្ឍរាងកាយក៏ដោយ ប៉ុន្តែអ្នកមិនគួរទទួលទានច្រើនស្ករចម្រាញ់ច្រើនពេកទេ យកល្អគួរទទួលទានបន្លែផ្លែឈើឲ្យបានច្រើន ព្រោះវាក៏មានផ្ទុកជាតិស្ករដែរ ហើយស្ករធម្មជាតិប្រភេទនេះមិនប៉ះពាល់ដល់សុខភាពឡើយ៕

ដកស្រង់ពី៖ soha

មតិយោបល់