ព័ត៌មានកីឡា

Liverpool លុត Roma ចាស់ដៃរំពឹងឡើងផ្តាច់ព្រ័ត្រ

ក្រុមហង្សក្រហម Liverpool កំពុងតែមានជំនឿចិត្តយ៉ាងខ្លាំង ក្នុងការឡើងទៅ​កាន់វគ្គផ្តាច់ព្រ័ត្រ​ Champion League ក្រោយពីបំបាក់ក្រុម Roma យ៉ាងចាស់ដៃ ៥-២ ។

នេះគឺជាកាតស៊ុតយ៉ាងអស្ចារ្យ ដែលក្រុមហង្សក្រហម Liverpool អាចធ្វើបាន​ក្នុងការបំបាក់ក្រុម Roma នាការប្រកួតជើងជើងទី១នេះ ដើម្បីបន្តមហិច្ចតារបស់​ពួកគេបន្តទៀត។ ៥គ្រាប់របស់ Liverpool រកបានដោយ Mohamed Salah ២គ្រាប់ស៊ុតបាននៅនាទីទី៣៦ និង៤៥+១, Sadio Mane ១គ្រាប់នៅនាទីទី៥៦ និង២គ្រាប់ទៀតរកបានដោយ Roberto Firmino នៅនាទីទី៦១ និង៦៩ ខណ: Roma អាចវាយបកបានវិញ ២គ្រាប់ស៊ុតបានដោយ Edin Dzeko នៅនាទីទី៨១ និងការទាត់បាល់ ១១ម៉ែត្ររបស់កីឡាករ Diego Perotti នៅនាទីទី៨៥។

តាមរយ:ជ័យជម្នះនេះដែរ បានធ្វើឲ្យ Liverpool មានក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការ​ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champion League បើទោះបីជាត្រូវទៅលេងនៅទឹក​ដីរបស់ក្រុម AS Roma ទៀតក៍ដោយ។

//www.youtube.com/watch?v=GhrnHw0ljsU

មតិយោបល់