អតីតកូនក្រុមលោក Zidane កីឡាករ James Rodriguez បានផ្ញើឱសានវាទដល់ក្រុម Real Madrid ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យប់នេះ។
ថ្វីបើ James Rodriguez មិនទាន់បញ្ចប់អាជីពជាកីឡាកររបស់ក្រុម អធិរាជស Real Madrid ក៍ដោយ តែកីឡាករកូឡុំប៊ីរូបនេះ ចង់ឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ ស្គាល់មេរៀន ដែលមិនផ្តល់ឱកាសដល់រូបគេ នាពេលកន្លងមកនេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា James Rodriguez នឹងមិត្តរួមក្រុម បានរៀបចំរួចហើយ ក្នុងការទម្លាក់ក្រុម Real Madrid ចេញពី Champion League ឆ្នាំនេះ។
James បាននិយាយថា Bayern Munich នឹងធ្វើឲ្យ Real Madrid ស្គាល់មេរៀនមួយ ដែលពួកគេមិនធ្លាប់ឆ្លងកាត់ នាពីរឆ្នាំចុងក្រោយនេះ ពោលគឺការជ្រុះចេញ ពី Champion League ដោយមិនឈ្នះពានណាមួយឡើយ ក្នុងរដូវកាលនេះ។ កីឡាករកូឡុំប៊ីរូបនេះ ចង់ឲ្យ Real Madrid បានដឹងពីសមត្ថភាពពិតរបស់គេ ដែល Real Madrid បានមើលរំលង ដែលធ្វើឲ្យរូបគេខ្ចាត់ព្រាត់មកដល់ Bayern Munich នេះ។
ដូច្នេះហើយ ខ្សែបម្រើប្រយុទ្ធ James Rodriguez ចង់ទម្លាក់ Real Madrid ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្នុងគោលបំណងឈ្នះពាន Champion League ឆ្នាំនេះជាមួយ Bayern Munich ។



មតិយោបល់