ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ប្រុសៗគួរប្រយ័ត្នបន្តិចបើមិនចង់មានឈ្មោះជាមនុស្សអត់កូន

បច្ចុប្បន្ននេះ បញ្ហាអត់កូនកំពុងតែកើនឡើងយ៉ាងខ្លាំងចំពោះមនុស្សប្រុស នៅទូទាំងពិភពលោក ដោយសារតែកត្តាជាផ្សេងៗ ហើយក្នុងចំណោមកត្តាទាំងនោះ ការទទួលទានអាហារមិនបានត្រឹមត្រូវក៏ជាមូលហេតុឈានមុខគេផងដែរ។

ដូច្នេះ អ្នកជំនាញបានធ្វើការបង្ហាញពីប្រភេទអាហារមួយចំនួន ដែលអាចបង្កឲ្យប៉ះពាល់ដល់ការមានកូនរបស់បុរស៖

ភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន
នេះគឺជាអាហារមួយប្រភេទក្នុងចំណោមអាហារជាច្រើន ដែលអាចបង្កឲ្យបុរប្រឈមនឹងអត្រាអត់កូនខ្ពស់ ប្រសិនបើទទួលទានច្រើនពេក។ ការសិក្សាបានបង្ហាញថា ការប្រើប្រាស់អាហារដែលមានជាតិកាហ្វេអ៊ីនច្រើនពេក អាចកាត់បន្ថយបរិមាណនៃមេជីវិតឈ្មោល នេះហើយជាមូលហេតុបណ្តោលឲ្យបុរសបាត់បង់ឱកាសធ្វើជាឪពុករបស់គេរហូតដល់ ៥០ភាគរយ។

ភេសជ្ជៈមានផ្ទុកជាតិអាល់កុល
ភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុលក៏មានឥទ្ធិពលអវិជ្ជមានទៅលើគុណភាពនៃមេជីវិតឈ្មោល ស្រដៀងទៅនឹងភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីដែរ។ ការសិក្សាបានបង្ហាញថា បុរសដែលទទួលទានជាតិអាល់កុលច្រើនពេក ចំនួនមេជីវិតឈ្មោលអាចថយចុះជាងមនុស្សធម្មតាចំនួន ១២ភាគរយ។

លើសពីនេះទៅទៀត ស្ត្រីដែលទទួលទានជាតិអាល់កុលក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យទារកកើតមកខូចអវយវៈមួយចំនួនពីកំណើត។

អាហារកែច្នៃពីសណ្តែកសៀង
មិនអាចបដិសេធបាន សណ្តែកសៀង គឺជាអាហារដ៏ល្អបំផុតសម្រាប់សុខភាពមនុស្សគ្រប់រូប តែការទទួលទានច្រើនហួសប្រមាណ ក៏អាចបង្កឲ្យមានបញ្ហាសុខភាពដែរ ជាពិសេសបង្កើនអត្រាគ្មានកូន។

អ្នកត្រូវដឹងថា ការទទួលទានផលិតផល ដែលធ្វើពីសណ្តែកសៀងច្រើនហួសប្រមាណ នាំឲ្យគុណភាពនៃមេជីវិតឈ្មោលថយចុះ។

ខ្ទឹម
ខ្ទឹមស គឺជាគ្រឿងផ្សំដ៏មានសារៈសំខាន់បំផុតសម្រាប់អាហារគ្រប់ប្រភេទ ហើយវាក៏ត្រូវបានគេទទួលស្គាល់ថា ជាឱសថដែលអាចជួយបង្កើនភាពធន់នៃរាងកាយ។

ទោះជាយ៉ាងណាក៏ដោយ បុរសមិនគួរប្រើខ្ទឹមសច្រើនហួសប្រមាណនោះទេ ព្រោះវាអាចបង្កឲ្យកោសិកាមេជីវិតឈ្មោល ត្រូវស្លាប់ ហេតុនេះការបង្កកំណើតមិនអាចកើតឡើងបានទេ។

គ្រាប់ផ្តាឈូករ័ត្ន
មនុស្សតិចតួចណាស់ដែលដឹងថា គ្រាប់ផ្តាឈូករ័ត្ន ជាអាហារមួយក្នុងចំណោមអាហារជាច្រើនដែលបណ្តោលឲ្យបុរសមិនអាចមានកូន។ ហេតុផលនោះ គឺគ្រាប់ផ្កាឈូករ័ត្ន អាចប៉ះពាល់ដល់មុខងារនៃការបន្តពូជ ដោយសារតែវាមានសមាសធាតុប្រូតេអ៊ីនមួយចំនួន អាចរារាំងដល់ការលូតលាស់ និងធ្វើពងស្វាសត្រូវរួញស្វិត។

ចំណាំ៖ អាហារទាំងអស់នេះប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យម គឺគ្មានបញ្ហាអ្វីឡើយ ក៏ប៉ុន្តែ បើអ្នកទទួលលើសកម្រិត ហើយញឹកញាប់ទៀតនោះ ច្បាស់ជាប្រឈមនឹងបញ្ហាអត់កូនជាមិនខាន៕

ដកស្រង់ពី៖ soha

មតិយោបល់