កំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo ពិតជាព្រួយបារម្ភ ចំពោះការជួប Bayern Munich នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដែលជាការប្រកួតមួយមិនងាយស្រួលឡើងសម្រាប់ Real Madrid ដើម្បីឆក់ឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champion League នោះ។
បើតាមការចុះផ្សាយរបស់ កាសែត AS ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Cristiano Ronaldo បារម្ភខ្លាំងចំពោះការជួប Bayern Munich ជាងជួប Paris Saint Germain និង Juventus ។ ខ្សែប្រយុទ្ធមុតស្រួចរូបនេះ បានឲ្យដឹងបន្ថែមថា Bayern Munich ជាក្រុមខ្លាំងមួយ ដែលមិនអាចមើលរំលងបានឡើយ ព្រោះថាក្លិបអាឡឺម៉ង់មួយនេះ មានប្រវត្តិមិនអន់ឡើយ នៅ Champion League ។
ថ្វីបើប៉ុន្មានឆ្នាំចុងក្រោយនេះ Real Madrid បានទម្លាក់ Bayern Munich ឲ្យជ្រុះចេញ ប៉ុន្មានដងក៍ដោយ តែ Real Madrid វិញ ក៍ធ្លាប់ជ្រុះចេញ ក្រោមថ្វីជើង Bayern Munich ដូចគ្នា។ យ៉ាងណាវិញ Ronaldo បានតាំងចិត្តរួចហើយ ក្នុងការទម្លាក់ Bayern Munich ដើម្បីមហិច្ចតា ឈ្នះពាន ៣ ឆ្នាំជាប់គ្នា របស់ Real Madrid រួមទាំងអាចធ្វើឲ្យ Ronaldo មានសង្ឃឹមក្នុងការឈ្នះពាន Balon D’Or ជាលើកទី ៦ ផងដែរ។
ក៍ប៉ុន្តែ លទ្ធផលយ៉ាងណានោះ ត្រូវរង់ចាំអ៊ុតមើល ការប្រកួតរវាងក្រុមយក្សទាំងពីរនេះសិនខណៈ Bayern Munich ត្រូវការសងសឹក Real Madrid ឯ Real Madrid វិញ ត្រូវការឈ្នះ Champion League ជាចាំបាច់ ក្រោយពីរបូត Laliga និង Copa dey Rey រួចមក។



មតិយោបល់