ភ្នំពេញៈ បុរសម្នាក់ជាជនជាតិចិន បើករថយន្តបោះពួយយ៉ាងលឿន រួចក៏បានរ៉េចង្កូតទៅខាងឆ្វេងទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតចំនួន៣កង់ និងរងរបួសតៃកុងរថយន្តបែកក្បាល។ ភ្លាមៗនោះក៏មាន រថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២៥នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្តោយផ្លូវ១៩៣ កែងផ្លូវ ម៉ៅសេងទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបរសង្ស័យស្រវឹង បានបើករថយន្តមួយគ្រឿងម៉ាកកាមរី ហាយប្រីដ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2P-2835 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ម៉ៅសេងទុង ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើក៏បាន រេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់បីកង់។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង រីឯ បុរសម្នាក់ជាតាកុងរថយន្តមិនដាក់ខ្សែរ ក្រវ៉ាត់ការពារសុវត្ថិភាពបណ្តាលឲ្យក្បាលក៏បុកនិងកញ្ចក់រងរបួសបែកក្បាលយ៉ាងធន់ធ្ងរ បន្ទាប់មកក៏មានរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យសុខ លាភ មេត្រី ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
មតិយោបល់