ក្រុមរងជើងឯក Premier League មាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមជើងខ្លាំងមកពីអាឡឺម៉ង់ Dortmund ក្នុងលទ្ធផល ៣-១ ។
លទ្ធផល ៣- ១ នាការចាប់ផ្តើម របស់ក្រុម Tottenham គឺពិតជាបានផ្តល់នូវក្តីសង្ឃឹមមួយសម្រាប់ក្រុមអង់គ្លេសមួយនេះ ក្នុងការគើងទៅកាន់វគ្គបន្តទៀត។ ជាការពិតណាស់ Tottenham ត្រូវប្រឈមមុខយ៉ាងពិបាកជាមួយក្រុម Real Madrid មួយទៀត ដែលជាក្រុមជើងខ្លាំងលំដាប់ពិភពលោក នឹងជាក្រុមការពារតំណែងជើងឯក UEFA Champion League ផងដែរ ខណៈក្រុម APOEL Nicosia មិនមែនជារនាំងសម្រាប់ ក្រុម Tottenham ឡើយ។ គួរបញ្ជាក់ផងដែរថា ៣គ្រាប់របស់។ Tottenham រកបានដោយ កីឡាករកូរ៉េខាងត្បូង Hueng-Min Son នៅនាទីទី៤ និងខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane ចំនួន២គ្រាប់ ដោយស៊ុតនៅនាទីទី១៥ និង៦០ ស្របពេលដែលក្រុម Dortmund អាចរកបាន១គ្រាប់សងវិញ នៅនាទីទី១១ ដោយកីឡាករ Andriy Yarmolenko ។
ដូច្នេះហើយ ក្រុម Tottenham រកបាន៣ពិន្ទុ នៅក្នុងការប្រកួតដំបូងនេះ ខណៈការប្រកួតបន្ទាប់ Tottenham ត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម APOEL Nicosia ដែលក្រុមអង់គ្លេសមួយនេះ សង្ឃឹមរកបាន៣ពិន្ទុបន្ថែមទៀត។
https://www.youtube.com/watch?v=zhhb3aAWfIc
មតិយោបល់