ព័ត៌មានសុខភាព

ឆ្ងាញ់ហើយ មានប្រយោជន៍ទៀត ហេតុអ្វីស្ត្រីមានផ្ទៃពោះត្រូវមើលរំលង?

ស្វាយ ត្រូវបានគេចាត់ទុកជាស្តេចផ្លែឈើធម្មជាតិ ដែលមានភាពពេញនិយមបំផុតសម្រាប់រដូវក្តៅ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ប៉ូវកម្លាំង និងជំនួយដល់សុខភាព។ ក្រៅពីមានអត្ថប្រយោជន៍សម្រាប់សុខភាពមនុស្សទូទៅ ផ្លែស្វាយក៏ត្រូវបានផ្តល់អនុសាសន៍សម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ ព្រោះវាសម្បូរសារធាតុចិញ្ចឹមសំខាន់ជាច្រើនដែលស្ត្រីត្រូវការក្នុងពេលនេះ។

ជួយប្រឆាំងនឹងជំងឺស្លេកស្លាំង
ផ្លែស្វាយ សម្បូរទៅដោយវីតាមីន C និងជាតិដែក ដែលមានសារៈសំខាន់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ។ លើសពីនេះ ការទទួលទានផ្លែស្វាយ ក៏អាចបង្កើនកោសិកាឈាមក្រហម និងជួយឲ្យឈាមរត់បានស្រួលផងដែរ។

ជួយរំលាយអាហារបានត្រឹមត្រូវ
ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីភាគច្រើនតែងតែមានទំនោរញ៉ាំអាហារច្រើន ដើម្បីបំពេញបន្ថែមតម្រូវការ របស់ទារកក្នុងផ្ទៃ។ ដូចនេះ ស្វាយមានសារៈសំខាន់បំផុតសម្រាប់ស្ត្រីដែលមានប្រព័ន្ធរំលាយអាហារមិនល្អ។ ការទទួលទានផ្លែស្វាយ អាចជួយបង្កើនក្នុងការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ និងធានាការរំលាយអាហារប្រកបដោយប្រសិទ្ធភាព។

សម្បូរសារធាតុអង់ទីអុកស៊ីដង់
សារធាតុអ់ទីអុកស៊ីដង់ ដូចជាវីតាមីន C នៅក្នុងផ្លែស្វាយ ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ជំរុញដល់ការលូតលាស់ឆ្អឹងរបស់ទារក បានយ៉ាងល្អ។ ក្រៅពីនេះ វីតាមីន C ក៏អាចជួយកាត់បន្ថយ ហានិភ័យកើតមិនគ្រប់ខែ និងការពារសុវត្ថិភាពទាំងម្តាយ និងកូនផងដែរ។

ជួយជំរុញដល់ការអភិវឌ្ឍទារក
ផ្លែស្វាយ សម្បូរទៅដោយវីតាមីន A ដែលអាចជួយបង្កើត និងអភិវឌ្ឍឆ្អឹង និងធ្មេញរបស់ទារក។ មិនតែប៉ុណ្ណោះ វាក៏អាចជួយការពារ និងអភិវឌ្ឍជាលិការបស់ទារកផងដែរ។

សម្បូរម៉ាញ៉េស្យូម
សារធាតុម៉ាញ៉េស្យូម នៅក្នុងផ្លែស្វាយ អាចជួយរក្សាលំនឹងកម្រិតសម្ពាធឈាម ដែលអាចជួយការពារអ្នកម្តាយមិនឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺលើសឈាមក្នុងពេលមានផ្ទៃពោះ។

ទប់ស្តាត់បញ្ហាខ្សោយជាតិស្ករក្នុងឈាម
ជាតិស្ករ ធម្មជាតិដែលនៅក្នុងផ្លែស្វាយ មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ វាអាចការពារអ្នកម្តាយឲ្យរួចផុតពីបញ្ហាខ្សោយជាតិស្ករទៅថ្ងៃអនាគត់ និងធ្វើឲ្យស្ត្រីមានអារម្មណ៍ល្អក្នុងអំឡុងពេលពពោះ។

ដកស្រង់ពី៖ thehealthsite

មតិយោបល់