ព័ត៌មានកីឡា

ខ្សែការពារក្រុមយក្សទាំងពីរ សុទ្ធតែរអ៊ូពីខ្សែប្រយុទ្ធគូបដិបក្ខ

ជំនួបរវាង Real Madrid និង Bayern Munich ពិតជាគូសងសឹកដ៍កក្រើកមួយ នាក្របខណ្ឌ UEFA Champion League ឆ្នាំនេះ ខណ:ក្លិបទាំងពីរនេះ នឹងប្រើប្រាស់ខ្សែប្រយុទ្ធឆ្នើមៗរបស់ពួកគេ​ ឲ្យអស់លទ្ធភាព ដើម្បីបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ កាសែត Marca បានឲ្យដឹងថា ខ្សែការពារឆ្នើមទាំងពីររូបរបស់ក្រុម Bayern Munich និង Real Madrid ហាក់រអារក្នុងការបិទខ្សែប្រយុទ្ធកំពូលរបស់គូប្រកួតរៀងៗខ្លួន។ ក្នុងនោះដែរ ខ្សែការពារកណ្តាលអាឡឺម៉ង់ Jerome Boateng ព្រួយបារម្ភចំពោះការតាមបិទ Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធមុតស្រួច និងលេងបានគ្រប់តំណែងនៅតំបន់ខាងលើ ។

ជាការពិតណាស់ Ronaldo ថ្វីបើចាស់បន្តិចមែន តែទម្រង់លេងវិញ មិនទាន់ទៅតាមវ័យឡើយ ពោលគឺជា​កីឡាករគ្រោះថ្នាក់ និងតែងតែរកគ្រាប់បាល់បញ្ចូលទីបាន ជាហេតុធ្វើឲ្យខ្សែការពារត្រវធ្វើការធ្ងន់ ដើម្បីរារាំងការស៊ុត​បញ្ចូលទីរបស់កីឡាកររូបនេះ។ ក្រឡេកមើលទៅខ្សែ​ការពារ​ស្លាប​ស្តាំ របស់ Real Madrid កីឡាករ Dani Carvajal វិញ ក៍មានការព្រួយបារម្ភចំពោះ ការតាមចាប់ Robert Lewandowski ដែរ។ Lewandoeski ជាខ្សែប្រយុទ្ធមុតស្រួចមួយរូប មិនខុសពី Ronaldo ប៉ុន្មានឡើយ ពោលមិនងាយមានខ្សែការពារណា ចាប់បានស្រួលឡើយ ទាល់តែ ២-៣ នាក់ទើបអាចរារាំងបាន។

ដូច្នេះហើយ រវាង Real Madrid និង Bayern Munich សុទ្ធសឹងព្រួយបារម្ភចំពោះ ខ្សែប្រយុទ្ធគូប្រកួតពួកគេរៀងៗខ្លួន ខណ:ខ្សែការពាររបស់ក្លិប​ទាំងពីរ ច្បាស់ជាមានការងារធ្វើធ្ងន់ជាក់ជាមិនខាន ក្នុងការប្រកួតនាវេលាម៉ោង ១:៤៥ នាទីយប់នេះ៕

មតិយោបល់