ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ និងចិន កំពុងបង្កាត់ភ្លើងសង្គ្រាម តាមរយៈសមយុទ្ធបង្ហាញសាច់ដុំដាក់គ្នា

តៃវ៉ាន់ៈ ការធ្វើសមយុទ្ធ បាញ់គ្រាប់ពិតប្រចាំឆ្នាំរបស់កោះតៃវ៉ាន់ នៅខែមិថុនាខាងមុខ នឹងផ្តោតទៅលើការទប់ទល់ការឈ្លានពាន របស់ទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសចិន បានចាប់ផ្តើមសមយុទ្ធ បាញ់គ្រាប់ពិតចេញពីដីគោករបស់ខ្លួន កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

រដ្ឋាភិបាលចិនបាននិយាយថា សមយុទ្ធរបស់ពួកគេ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៨ ខែមេសាកន្លងទៅ គឺដើម្បីការពារអធិបតេយ្យភាពដែនដី របស់ក្រុងប៉េកាំងតែប៉ុណ្ណោះ។

ដោយកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធកងទ័ពជើងទឹក នៅលើដែនទឹកជម្លោះជាច្រើន ក្នុងសមុទ្រចិនខាងត្បូង ដែលចិនអះអាងថា​ ស្ថិតក្រោមការគ្រប់គ្រោងរបស់ពួកគេ។

សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅក្នុងទឹកដីរបស់ចិន ចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីឈូងសមុទ្រឈៀងចូវប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមប្រឹក្សាកិច្ចការដីគោករបស់ក្រុងតៃប៉ិ នៅលើវេបសាយរបស់ខ្លួន នៅថ្ងៃបន្ទាប់ពីការធ្វើសមយុទ្ធនេះ បាននិយាយថា «ប្រជាជនកោះតៃវ៉ាន់ បានដឹងច្បាស់ណាស់ អំពីសកម្មមួយនេះ ហើយថា នឹងមិនអាចទទួលយកបាននោះទេ។

ប្រភពដដែល បានបញ្ជាក់ទៀតថា «តៃវ៉ាន់ប្តេជ្ញាការពារការពារអធិបតេយ្យភាព ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ជាតិខ្លួន ហើយក៏នឹងមិនបោះបង់ចោលជំហររបស់ពួកគេទ្បើយ បើទោះបីមានការគំរាមកំហែងខាងយោធា ឬការឈ្លានពានណាមួយពីចិនក៏ដោយ»៕

មតិយោបល់