ព័ត៌មានកីឡា

តោកំណាចអង់គ្លេស ណាត់អាឡឺម៉ង់ និងប្រេស៊ីលប្រកួត​មិត្តភាពមុន World Cup

ក្រុមតោកំណាតអង់គ្លេស ដែលកំពុងតែត្រៀមខ្លួនប្រកួត​មិត្តភាពកម្តៅសាច់ដុំ​ ជាមួយក្រុមម្ចាស់ជើងឯក World Cup ២០១៤ អាឡឺម៉ង់ និងក្រុមម្ចាស់ជើងឯក World Cup ៥សម័យកាលប្រេស៊ីល នៅខែក្រោយនេះ។

បន្ទាប់ពីកក់កៅអីឡើងទៅកាន់វគ្គចែកពូល FIFA World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ីរួចមក ក្រុមតោកំណាចអង់គ្លេស បានស្នើការប្រកួតមិត្តភាព ២ប្រកួតនៅខែក្រោយនេះ ជាមួយក្រុមសុទ្ធតែគីឡូ​ខ្លាំងៗ​នៅអឺរ៉ុប និងអាមេរិកឡាទីន។ បើតាម Sky Sports បាន​ឲ្យដឹងថា អង់គ្លេស បានណាត់ក្រុមឥន្រ្ទីដែកអាឡឺម៉ង់ ប្រកួតមិត្តភាព នៅថ្ងៃទី ១០ ខែវិច្ឆិកា និងក្រុមសាំបា ប្រេស៊ីល នៅ៤ថ្ងៃបន្ទាប់ ពោលនៅថ្ងៃទី ១៤។ តាមរយៈការប្រកួតនេះ គឺជាការស្ទាបស្ទង់សមត្ថភាព របស់ក្រុមតោកំណាចអង់គ្លេស មុនការប្រកួត World Cup មកដល់នៅឆ្នាំក្រោយនេះ ដើម្បីតេស្តមើលថា តើអង់គ្លេសមានកម្រិតលេងប៉ិនណា ចំណុចខ្សោយត្រង់ណា ដែលតម្រូវឲ្យអង់គ្លេស ត្រូវបំពេញ​បន្ថែមចំណុចខ្វះខាតទាំងអស់នោះ។

អ្វីដែលគួរឲ្យកត់សម្គាល់ នោះគឺ​ អង់គ្លេសសុទ្ធសឹង ណាត់ក្រុម កំពូលៗ​​ ក្នុងពិភពលោក ព្រោះថាអាឡឺម៉ង់ឈរ លេខ១ ក្នុងតារាង FIFA Ranking ខណៈប្រេស៊ីលរលេខ២។ ដូច្នេះហើយ អង់គ្លេសនឹងត្រូវប្រឈមជាមួយខ្លាំងទាំង២ ដើម្បីត្រៀមប្រឈមជាមួយក្រុមខ្លាំងមកពីគ្រប់ទ្វីប​​ ដើម្បីប្រកួតប្រជែង ដណ្តើមពាន World Cup ឆ្នាំ ២០១៨ ក្នុងប្រទេសរុស្សី។

មតិយោបល់