ព័ត៌មានកីឡា

Salah ស៊ុត ២ គ្រាប់ នឹងបញ្ជូន ២ គ្រាប់ ឲ្យគ្រូចាស់ដឹងពីសមត្ថភាព

ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Mohamed Salah បានជួយក្រុមហង្សក្រហម Liverpool បំបាក់ក្រុមចាស់របស់ខ្លួន Roma ៥-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Champion League យប់មិញ។

ដោយសារតែមុនការប្រកួតលោក Eusebio di Francesco គ្រូបង្វឹកក្រុមចចក​ Roma ហាក់មិនព្រួយបារម្ភ​ចំពោះ ទម្រង់លេងយ៉ាងល្អ របស់អតីតកូនក្រុមលោក Mohamed Salah នឹងថា គ្មានអីត្រូវពិបាកបិទឡើយ។ ប៉ុន្តែជាក់ស្តែងយប់មិញ Salah បានបង្ហាញពីសមត្ថភាពដ៏ល្អរបស់ខ្លួនដល់គ្រូចាស់បានដឹង ជាមួយនឹងការស៊ុត ២ គ្រាប់ នឹងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ២ គ្រាប់បន្ថែមទៀត។

ក្រោយចាកចេញពីទឹកដីអុីតាលី ជាមួយក្រុម AS Roma កីឡាករជម្រើសជាតិអេស្សុីប បានក្លាយជាកីឡាករល្អបំផុតប្រចាំរដូវកាលនៅ Premier League ជាមួយក្រុមថ្មី Liverpool នឹងកំពុងនាំមុខគេក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើន នារដូវកាល ២០១៨ នេះ។

គួរំលឹងផងដែរថា ខ្សែប្រយុទ្ធ Edin Dzeko របស់ក្រុម Roma ធ្លាប់បាននិយាយថាក្រុមរបស់ខ្លួនមិនគួណាលក់ Salah ឡើយ ព្រោះកីឡាកររូបនេះគឺជាដៃគូសហការគ្នាលើទីលានយ៉ាងល្អជាមួយរូបគេ នឹងជាកីឡាករល្អមួយរូបផងដែរ៕

មតិយោបល់