ខ្សែប្រយុទ្ធ Raheem Sterling, ខ្សែបម្រើ Fabian Delph របស់ក្រុម Manchester City និងខ្សែបម្រើ Jordan Henderson របស់ Liverpool សុទ្ធសឹងអវត្តមាន ក្នុងជំនួបមិត្តភាព នៅ Wembley Staduim ដែលតោកំណាចអង់គ្លេស ត្រូវទទួលក្រុមលំដាប់ទី១ និងទី២ពិភពលោក អាឡឺម៉ង់ និងប្រេស៊ីលនៅចុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ។
បើតាមការឲ្យដឹងពី ESPN reports បានឲ្យដឹងថា គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate មិនបានកោះហៅ កីឡាករឆ្នើមៗ៣រូប រួមមាន Raheem Sterling, Fabian Delph និង Jordan Henderson ក្នុងការប្រកួតមិត្តភាព ប៉ុន្មានថ្ងៃខាងមុខនេះឡើយ។ មូលហេតុដែលលោក Gareth Southgate មិនដាក់កីឡាករសំខាន់ទាំង៣ រូបនេះ ឲ្យលេងប្រកួតមិត្តភាពជាមួយ អាឡឺម៉ង់ និងប្រេស៊ីលនោះ មិនមែនមានន័យថា លោកចង់កាត់ពួកគេចេញពីបញ្ជីក្រុមជម្រើសជាតិឡើយ តែកីឡាករទាំង៣ រូបនេះ មានបញ្ហារបួសបន្តិចបន្តួចដែលតម្រូវឲ្យលោក Gareth Southgate មិនដាក់លេងឲ្យខូចជើងឡើយ។
ក្នុងនោះដែរ គ្រូបង្វឹកអង់គ្លេសរូបនេះបានឲ្យដឹងថា យើងពិតជាត្រូវប្រកួតសុទ្ធតែក្រុមខ្លាំងៗមែន តែនេះមិនមែនដើម្បីយកពានឡើយ ដែលទាមទារឲ្យយើង ត្រូវរក្សាកីឡាករកុំឲ្យមានរបួសធ្ងន់ធ្ងរ ពិបាកដល់ពេលក្រោយ។ ម្យ៉ាងវិញទៀតនោះ ក្រៅពីកីឡាករ៣រូបនេះ អង់គ្លេសនៅមាន Harry Kane , Dele Alli, Marcus Rashford និងកីឡាករល្អៗជាច្រើនទៀត លេងក្នុងការប្រកួតនេះ ដែលអាចធ្វើឲ្យអង់គ្លេសមិនសូវព្រួយបារម្ភឡើយ ក្នុងជំនួបទាំង២នេះ។ ជាងនេះទៅទៀត លោក Gareth Southgate បានសម្រាំងយកយុវជនអង់គ្លេស ជំនាន់ក្រោយដែលកំពុងលេងល្អ មកបំពេញកាតព្វកិច្ច ព្រោះថា លោក Sougaeth ជឿជាក់ទៅលើយុវជនជំនាន់ក្រោយយ៉ាងខ្លាំង។
ដូច្នេះហើយ Raheem Sterling, Fabian Delph និង Jordan Henderson នឹងអវត្តមាន ក្នុងជំនួបជាមួយ អាឡឺម៉ង់ និងប្រេស៊ីល នៅ Wembley ដោយសារបញ្ហារបួសបន្តិចបន្តួចរបស់ពួកគេ។
មតិយោបល់