ព័ត៌មានកីឡា

Real ចាប់អារម្មណ៍ម្តង ៤ នាក់

ក្រុមអធិរាជស Real Madrid កំពុងតែសម្លឹងឃើញកីឡាករ ៤ រូប របស់ក្រុម Manchester City ដែលសុទ្ធសឹងជាកម្លាំងដ៍ខ្លាំងក្លាក្នុងការជួយក្រុម អង់គ្លេសមួយនេះ ឈ្នះពាន Premier League នារដូវកាលនេះ។

បើតាមការចុះផ្សាយរបស់ កាសែត Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម Real Madrid ផ្តោតការចាប់អារម្មណ៍លើកីឡាករ ៤ រូប ដែលកំពុងមានប្រជា​ប្រិយភាពយ៉ាងខ្លាំង ក្នុងការជួយ Manchester City ឈ្នះពាន Premire League រដូវកាលនេះ។ កីឡាករទាំង ៤ រូបនោះ រួមមានដូចជា ខ្សែបម្រើស្លាប​អាឡឺម៉ង់ Leroy Sane, ខ្សែប្រយុទ្ធស្លាបអង់គ្លេស Raheem Sterling, ខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne និងខ្សែការពារអង់គ្លេស Jonh Stone ។ នេះគឺជាការចាប់អារម្មណ៍មិនធម្មតាមួយ របស់ Real Madrid ដែលកម្រកើត​មានណាស់ មិនតែប៉ុណ្ណោះ សូម្បីតែកន្លងមក មិនដែលមានក្រុមណាចាប់អារម្មណ៍ កីឡាករម្តង ៤ នាក់ ក្នុងក្លិបតែមួយបែបនះឡើយ ដែលនេះ Real Madrid ពិតជាធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រង់ចាំមើលថា ការចាប់អារម្មណ៍ម្តង ៤ រូប របស់ Real Madrid នេះដែរ ក្លិបយក្សអេស្ប៉ាញមួយនេះ ពិតជាត្រៀមលុយទិញទាំងបួន ឬយ៉ាងណានោះ ខណ: Real Madrid ក៍ចាប់អារម្មណ៍ កីឡាករផ្សេងទៀតផងដែរ។

មតិយោបល់