ព័ត៌មានជាតិ

ព្រលឹងចុងសក់! ដើមត្នោត១ដើម រលំសង្កត់ផ្ទះមួយខ្នងនៅខេត្តកំពង់ធំ

កំពង់ធំ: ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្ត្រាក់ គួចបោកបក់ បណ្តាលឲ្យដើមត្នោតមួយដើមរលំសង្កត់ ខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ភូមិគន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សំណាងល្អណាស់ ដែលហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសអ្វីនោះឡើយ៕

មតិយោបល់