នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលអតីតវីរបុរសជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះពាន World Cup កាលពីអតីតកាលលោក Diego Maradona ប្រាប់ Lionel Messi ឲ្យធ្វើរឿងមួយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Diego Maradona ប្រាប់ទៅ Lionel Messi ឲ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន។ ការធ្វើបែបនេះ Maradona បានឲ្យដឹងថា” Messi គឺជាកីឡាករល្អបំផុតមួយនាពេលបច្ចុប្បន្ននេះ ក៍ប៉ុន្តែ ការចំណាយពេលជាច្រើនឆ្នាំជាមួយជម្រើសជាតិ កីឡាករឆ្នើមមួយនេះ នៅមិនទាន់ទទួលបានជោគជ័យសម្រាប់ជាតិនៅឡើយទេ។ អ្វីដែលអ្នកគាំទ្រអាហ្សង់ទីនចង់ឃើញនោះគឺ Lionel Messi នាំពាន World Cup ឲ្យជាតិ តែវាជារឿងមួយមិនអាចទៅរួចឡើយ ព្រោះថាអាហ្សង់ទីន ពុំទាន់មានធនធានកីឡាករល្អដូចនៅតំបន់អឺរ៉ុបឡើយ។”
តាមរយៈហេតុផលនេះដែរ Maradona ចង់ឲ្យ Messi ផ្តោតលើបាល់ទាត់អាជីពវិញ ពោលធ្វើយ៉ាងណាឲ្យរូបគេ នៅតែជានិមិត្តរូបបាល់ទាត់ដដែល ព្រោះថាភាពជោគជ័យនៅក្លិបអាជីព ទើបជាជំហានមួយយ៉ាងល្អរបស់កីឡាករក្លិបអ្នកមានបុណ្យ Barcelona រូបនេះ។




មតិយោបល់