ថ្វីបើ ក្រុមចចក Roma ទទួលបានកាតក្រហម១ក្តី តែក្រុមកំពុងឡើងជើងមួយនេះ នៅតែអាចលុតក្រុមភ្ញៀវ Chievo Verona យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-១ ទៀត។
ក្រោយពីបរាជ័យក្រោមថ្វីជើង Liverpool ៥-២ រួចមកក្រុមចចក Roma បានចិញ្ចឹមចិត្តក្នុងការសងសឹកទៅលើក្រុមអង់គ្លេសមួយនេះវិញ នៅការប្រកួតជើងទី២ ក្នុងដីរបស់ពួកគេវិញ។ ជាក់ស្តែងណាស់ មុនការប្រកួតជិតមកដល់ ក្រុម AS Roma ធ្វើបានយ៉ាងល្អ ដោយបំបាក់ក្រុម Chievo Verona ៤-១ បើទោះបីជាទទួលបានកាតក្រហម១ក្តី។ Roma ចាប់ផ្តើមស៊ុតនាំមុខមុន តាំងពីនាទីទី៩ ដោយការស៊ុតរបស់កីឡាករ Patrik Schick ខណៈ ខ្សែប្រយុទ្ធ Edin Dzeko បន្ថែមការនាំមុខ១គ្រាប់ទៀតនៅនាទីទី៤០ ដែលធ្វើឲ្យ Roma នាំមុខនៅក្នុងតង់ទី២ ដល់ទៅ ២-០ មុន។
យ៉ាងណាវិញ នៅនាទីទី៥៦ ខ្សែការពារ Juan Jesus របស់ Roma ទទួលបានកាតក្រហម ក្រោយពីទាញខ្សែប្រយុទ្ធរបស់ Chievo ព្រមទាំទទួលបានបាល់ ១១មែត្រផងដែរ តែកីឡាករ Roberto Inglese ស៊ុតមិនចូលដោយសារតែ អ្នកចាំទី Alisson សង្រ្គោះបាល់នេះបាន។ លេង ១០-១១ នាក់មែន Roma នៅតែអាចរកបាន២គ្រាប់ទៀត ស៊ុតបានដោយ Stephan El Shaarawy នៅនាទីទី ៦៥ និង១គ្រាប់ទៀតស៊ុតដោយ Edin Dzeko ពីចម្ងាយនៅនាទីទី៦៧ ស្របពេលដែល Chievo រកបានត្រឹម១គ្រាប់សងវិញប៉ុណ្ណោះ នៅនាទីទី៨៨ ដោយកីឡាករ Roberto Inglese ។
ដូច្នេះហើយ ជ័យជំនះ ៤-១ ដែល Roma ធ្វើបាននេះ គឺជាការគម្រាមដល់ក្រុមហង្សក្រហម Liverpool ចំពោះការប្រកួតជើងទី២ Champion League នៅទឹកដីអ៊ីតាលី ប៉ុន្មានថ្ងៃខាងមុខនេះ។
https://www.youtube.com/watch?v=I6c7WVZ3Rz0
មតិយោបល់