ក្រោយពីបានចុះកិច្ចសន្យាជាផ្លូវការជាមួយក្លិបបាល់ទាត់ ភ្នំពេញក្រោន កីឡាករ Tsotleho JANE ដែលមានឈ្មោះហៅក្រៅថា Sunny មានបង្ហាញខ្លួនលើកដំបូងក្នុងជំនួបមិត្តភាពឈ្នះ អាសុីអឺរ៉ុប យូណាយធីត ៣ ទល់ ១ ខណៈដែលខ្សែប្រយុទ្ធជម្រើសជាតិឡេសូតូ រកបានមួយគ្រាប់ផងដែរ កាលពីម្សិលមិញ។
៣ គ្រាប់របស់ក្រុមជើងឯក ៦ សម័យរកបានដោយកីឡាករ POUYA, SUNNY នឹង អិុន សុដាវីត ខណៈដែលខាង អាសុីអឺរ៉ុប យូណាយធីត រកបានដោយកីឡាករដែលមកធ្វើតេស្ត BATA ស្របពេលដែលការប្រកួតធ្វើឡើងនាកីឡដ្ខាន AEU Sport Park៕
មតិយោបល់