បន្ទាប់ពី Gerrard Pique កាន់តែមានវ័យចំណាស់ទៅហើយនោះ ក្រុម Barcelona ត្រូវការស្វែងរកខ្សែការពារកណ្តាលថ្មីមួរូបទៀត ដើម្បីត្រៀមជំនួសតំណែងរបស់ខ្សែការពារអេស្ប៉ាញរូបនេះ។
បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមយក្សអេស្ប៉ាញ Barcelona កំពុងតែសម្លឹងឃើញឃើញខ្សែបម្រើការពារស្លាប Marcos Alonso របស់ក្រុមតោខៀវ Chelsea យកមកជំនួសតំណែងរបស់ខ្សែការពារកណ្តាល Gerrard Pique ។ ថ្វីបើទម្រង់លេងខុសគ្នាមែន តែក្រុម Barcelona ជឿជាក់ថា Alonso អាចលេងការពារកណ្តាលបាន ដែលប្រហែលជាការលេងក្នុងតំណែងថ្មីនេះ នឹងប្រសើរជាងមុនផងដែរ សម្រាប់ Alonso ។
តាមប្រភពខាងលើ ដដែលបានឲ្យដឹងទៀតថា Barcelona បានរៀបចំឯកសារគ្រប់គ្រាន់ហើយ ដើម្បីចរចារជាមួយ Chelsea ក្នុងការផ្ទេរយក Alonso មកកាន់ Laliga ដើម្បីឲ្យកីឡាកររូបនេះ មានឱកាសផ្ស៊ាំជាមួយនឹងការលេងនៅទីនេះ។ យ៉ាងណាវិញ ខាងភាគី Chelsea នៅមិនទាន់មានប្រតិកម្មតបនៅឡើយទេ ចំពោះបញ្ហានេះ ក៍ប៉ុន្តែ ការលក់ Marcos Alonso អាចទៅរួចប្រសិនបើ Barcelona ហ៊ានផ្តល់តម្លៃខ្ពស់គួរសម និងផ្តល់លក្ខខណ្ឌល្អមួយចំនួនដល់ក្រុម Chelsea នោះ។
Marcos Alonso ទើបតែមានវ័យ២៧ឆ្នាំប៉ុណ្ណោះ ដែលអនាគត់របស់គេអាចនៅវែងឆ្ងាយទៀត ចំណែក Gerrard Pique វិញ មានវ័យ៣១ឆ្នាំហើយ នៅមនដល់ ២-៣ឆ្នាំទៀត ច្បាស់ជា Barcelona មិនទុកឡើយ ជាក់ដូច Andres Iniesta ជាសក្ខីកម្មស្រាប់។




មតិយោបល់