គ្រូកម្ពុជា៖ យើងចង់ឈ្នះ តែមហិច្ឆតានិងមាឌអូស្ត្រាលីធំពេក ទើបយើងចាញ់

ជំនួបដំបូងក្នុងពានរង្វាន់ AFF U19 Championship កម្ពុជា បានចាញ់ អូស្ត្រាលី ២-០ កាលពីយប់មិញនៅទីលានហ្វឹកហាត់សាលាបាល់ទាត់ជាតិវៀតណាម។ បរាជ័យនេះត្រូវបានគ្រូបង្គោលលោក Ohara លើកឡើងថា កូនក្រុមខ្លូនពិតជាចង់បាន៣ពិន្ទុ ប៉ុន្តែមហិច្ឆតា និងមាធអូស្ត្រាលី ខ្លាំងពេក ទើបកម្ពុជាមិនអាចឈ្នះបាន។

ថ្លែងក្រោយចប់ការប្រកួតប្រាប់ Post News គ្រូសញ្ជាតិជប៉ុនរូបនេះឲ្យដឹងថា អូស្ត្រាលី បានលេងបាល់គ្រោះថ្នាក់ជាច្រើន និងសម្រុកតាំងពីដើមទី គួបផ្សំនិងមាធរបស់ពួកគេធំស្រាប់ មិនអាចឲ្យក្រុមកម្ពុជាដណ្តើមបាល់បានដោយស្រួល។

“មែន ថ្ងៃនេះយើងចង់ឈ្នះ ប៉ុន្តែមិនអាចទេ ព្រោះអូស្រ្តាលីដាក់សម្ពាធខ្លាំងណាស់។ ពួកគេលេងបាល់គ្រោះថ្នាក់ជាច្រើន រហូតបង្ករបួសដល់កីឡាករយើងជាច្រើននាក់។ ដូច្នេះហើយយើងគ្មានជម្រើសទេ ពួកគេប្រើមាឌដ៏ធំមកប៉ាំងមុខយើង។ ខ្ញុំពិតជាស្តាយដែលចាញ់ ប៉ុន្តែយើងនឹងព្យាយាមឲ្យល្អនៅប្រកួតក្រោយទៀត។” សម្តីលោក Ohara។

u19-vs-australian_sport_12-09-16_hanoi-4

ទោះមានការប៉ះទង្គិចខ្លាំង នៅវគ្គទី១ ប៉ុន្តែកម្ពុជារក្សាបានលទ្ធផល ០-០។ ប៉ុន្តែឈានដល់វគ្គទី២ ដល់នាទី៦៣ កីឡាករ Blacj Wood របស់ក្រុមកង់គូរូ រកបាន១គ្រាប់ មុននឹងបន្ថែមគ្រាប់បាល់ជ័យជម្នះ១គ្រាប់ទៀតនៅនាទីទី៦៦ ដោយបាល់ពិន័យ១១ម៉ែត្រ។

ថ្ងៃជាមួយគ្នាក្នុងពូល B មីយ៉ាន់ម៉ា បានបំបាក់ ឥណ្ឌូនេស៊ី ៣-២។ ដោយឡែកប្រកួតបន្ទាប់ កម្ពុជា និងប៉ះ ឡាវ ស្អែកនេះ នៅទីលានដដែល វេលាម៉ោង៦:០០នាទីយប់។

u19-vs-australian_sport_12-09-16_hanoi-7u19-vs-australian_sport_12-09-16_hanoi-8u19-vs-australian_sport_12-09-16_hanoi-11u19-vs-australian_sport_12-09-16_hanoi-12u19-vs-australian_sport_12-09-16_hanoi-13u19-vs-australian_sport_12-09-16_hanoi-22u19-vs-australian_sport_12-09-16_hanoi-14u19-vs-australian_sport_12-09-16_hanoi-20u19-vs-australian_sport_12-09-16_hanoi-21u19-vs-australian_sport_12-09-16_hanoi-23u19-vs-australian_sport_12-09-16_hanoi-24u19-vs-australian_sport_12-09-16_hanoi-26u19-vs-australian_sport_12-09-16_hanoi-27u19-vs-australian_sport_12-09-16_hanoi-25u19-vs-australian_sport_12-09-16_hanoi-15u19-vs-australian_sport_12-09-16_hanoi-19u19-vs-australian_sport_12-09-16_hanoi-18u19-vs-australian_sport_12-09-16_hanoi-17u19-vs-australian_sport_12-09-16_hanoi-10u19-vs-australian_sport_12-09-16_hanoi-9u19-vs-australian_sport_12-09-16_hanoi-16u19-vs-australian_sport_12-09-16_hanoi-6u19-vs-australian_sport_12-09-16_hanoi-5

 

មតិយោបល់