មួយរយៈកន្លងមកនេះ ខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីន Paulo Dybala មិនមានឱកាសបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិឡើយ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ បើទោះបីជាកីឡាកររូបនេះ បង្ហាញទម្រង់លេងយ៉ាងល្អ ឲ្យក្រុមសេះបង្កង់ Juventus ក៍ដោយ។
បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Sampoali បានសម្រេចចិត្តដាក់បញ្ចូលឈ្មោះ ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus កីឡាករ Paulo Dybala ក្នុងបញ្ជីកីឡាករ ៣៥នាក់ដើម្បីជម្រុះយក ២៣នាក់ទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ក្នុងពេលដ៍ខ្លីខាងមុខនេះ។ Dybala បានខកឱកាសបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិ កាលពីប្រកួតមិត្តភាពកន្លងមកនេះ ក៍ព្រោះតែទម្រង់លេងរបស់កីឡាកររូបនេះ ដូចគ្នាទៅនឹង Lionel Messi តារាសំណព្វចិត្តរបស់ អាហ្សង់ទីន។ ការអវត្តមានកន្លងមកនេះ បានធ្វើឲ្យមានការរិះគន់ជាច្រើន បានកើតឡើយ ដោយសារតែ Dybala ជាកីឡាករល្អ មានទេពកោសល្យមិនចាញ់ Lionel Messi ប៉ុន្មានឡើយ តែបែរជាមិនមានឱកាសបង្ហាញសមត្ថភាព ឲ្យក្រុមជម្រើសជាតិទៅវិញ។ ក៍ប៉ុន្តែ នៅពេលនេះ លោក Sampoali បនបញ្ចូលកីឡករមានទេពកោសល្យរូបនេះ ក្នុងបញ្ជី ៣៥នាក់ហើយ ដោយរង់ចាំការប្រកាសជម្រុះចុងក្រោយយកតែ ២៣នាក់ទៅកាន់ប្រទេសរុស្ស៊ីប៉ុណ្ណោះ។
យ៉ាងណាវិញ Paulo Dybala នៅមិនទាន់ប្រាកដ ១០០% ថាបានទៅកាន់ប្រទេសរុស្ស៊ី ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនឡើយ ដោយរង់ចាំមើលការបង្ហាញសមត្ថភាព ក្នុងការប្រកួតមិត្តភាពបន្តទៀតសិន ប្រសិនបើ Dybala មិនជាប់ឈ្មោះវិញ វាជារឿងខកចិត្តមួយសម្រាប់កីឡាកររូបនេះ ក៍ដូចជាក្រុមជម្រើសជាតិអាហ្សង់ទីនទាំងមូលដែរ ដែលមើលរំលងកីឡាករមានសមត្ថភាពល្អបែបនេះ។



មតិយោបល់