ព័ត៌មានកីឡា

ញាក់សាច់! ពេលឃើញជម្រើស២៣នាក់ចុងក្រោយរបស់លោក Tite

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានបង្ហាញបេក្ខភាព ជម្រើសកីឡាករ២៣​នាក់ចុងក្រោយ សម្រាប់ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី ក្រោយពីលោក Tite បានសម្រេចចិត្តចុងក្រោយរួចហើយនោះ។

បើតាមការចុះផ្សយរបស់ ESPN reports បានឲ្យដឹងថា លោក Tite គ្រូជម្រើស​ជាតិប្រេស៊ីល បានបង្ហាញឈ្មោះកីឡាករ ២៣នាក់ហើយ ដើម្បីនាំយកទៅកាន់​ប្រទេសរុស្ស៊ី ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។ ថ្វីមិនទាន់ជាពីរបួសស្រួលបួលក្តី ម្ចាស់ពាន French Best Player Of The Year កំពុងដេកផ្ទះ Neymar បានជាប់ឈ្មោះ ក្នុងបញ្ចីនេះ ហើយក៍ជាការខកចិត្តមួយចំពោះ Dani Alves មិនមានឈ្មោះដោយសារ​បញ្ហាវះ​កាត់របួសជង្គង់។ លោក Tite បានជ្រើសរើសកីឡាករចេញពីលីគនៅតំបន់អឺរ៉ុប និងលីគក្នុងស្រុក ដោយបញ្ចូលទាំងយុវជនជំនាន់ក្រោយ រួមទាំងកីឡាករជម្រើស​ជាតិស្រាប់ ដើម្បីចូលរួមក្នុងការដណ្តើមពាន World Cup ឆ្នាំនេះ។

តោះ! មកមើលបញ្ជីឈ្មោះ កីឡាករ ២៣នាក់ចុងក្រោយរបស់ក្រុមម្ចាស់ជើងឯក ៥សម័យកាល សាំប៉ាប្រេស៊ីល ខាងក្រោមនេះទាំងអស់គ្នា៖
អ្នកចាំទី
Alisson ( Roma )
Ederson ( Manchester City )
Cassio ( Corinthians )
ខ្សែការពារកណ្តាល
Miranda ( Inter Milan )
Marquinhos ( Paris Saint Germain )
Thiago Silva ( Paris Saint Germain )
Geromel ( Gremio )
ខ្សែការពារស្លាប
Marcelo ( Real Madrid )
Fagner ( Corinthians )
Danilo ( Manchester City )
Filipe Luis ( Atletico Madrid )
ខ្សែបម្រើ
Casemiro ( Real Madrid )
Fernandinho ( Manchester City )
Paulinho ( Barcelona )
Renato Augusto ( Beijing Guoan )
Phiippe Coutinho ( Barcelona )
Fred ( Shakhtar Donetsk )
Willian ( Chelsea )
ខ្សែប្រយុទ្ធ
Neymar ( Paris Saint Germain )
Gabriel Jusus ( Manchester City )
Firmino ( Liverpool )
Taison ( Shakhtar Donetsk )
Dounglas Costa ( Juventus )

មតិយោបល់