តាកែវៈ នៅវេលាម៉ោង ៥ និង២៥ នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីខ្យល់កន្រ្តាក់ បណ្ដាលឲ្យរលំផ្ទះអស់១ខ្នង ដែលមានទំហំ ៥×៤ ប្រក់ស័ង្កសីជញ្ជាំងក្ដារ ម្ចាស់ផ្ទះឈ្មេះ បេ ណិប ភេទស្រី អាយុ ៨៥ឆ្នាំ រស់នៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
ដោយទ្បែកក្នុងហេតុការណ៍តែមួយ ជាមួយគ្នានេះ ក៏បានបបណ្ដាលឲ្យផ្ទះចំនួន ៣ខ្នងទៀត បានរងការខូចខាតជ្រុះក្បឿងអស់ ១០ %ផងដែរ៕
មតិយោបល់