ព័ត៌មានកីឡា

Martial និង Lacazette ប្រឈមអង្គុយមើល World Cup នៅផ្ទះ

ខ្សែប្រយុទ្ធវ័យក្មេង របស់ក្រុមបីសាចក្រហម Manchester United និងខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្រុមកាំភ្លើងធំ Arsenal ប្រឈម​នឹងការខកខានប្រកួត World Cup នៅរុស្ស៊ី បន្ទាប់ពីកីឡាករទាំង២នេះ ស្ថិតក្នុងបញ្ជី បម្រុងរបស់គ្រូបារាំងប៉ុណ្ណោះ។

ថ្វីដ្បិតតែការប្រកួត World Cup មិនទាន់មកដល់ក្តី តែក្រុមជម្រើសជាតិមួយចំនួន​បានសម្រិតសម្រាំងកីឡាករ ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍ លំដាប់ពិភពលោកនេះ​រួចទៅហើយ។ យ៉ាងណាវិញ បើក្រឡេកមើលក្រុមជម្រើសជាតិបារាំងវិញ បើទោះបីជា សម្រាំងកីឡាករបាន ២៣រូបហើយក្តី តែលោក Didier Deschamps នៅមានដាក់កីឡាករ ១១នាកផ្សេងទៀតទុកបម្រុង​​ ក្នុងការសម្រិតសម្រាំងម្តងទៀត នៅក្នុងការប្រកួតមិត្តភាពមុន World Cup សិន។ ក្នុងនោះដែរ Anthony Martial និង Alexandre Lacazette មិនជាប់ឈ្មោះ ក្នុងបញ្ជី ២៣នាក់ឡើយ ដោយកីឡាករ២រូបនេះ បានត្រឹមជាប់ជាកីឡាករបម្រុង ១១នាក់ប៉ុណ្ណោះ។

ខាងក្រោមនេះ ជាបញ្ជីកីឡាករទាំង ២៣រូបរបស់ជម្រើសជាតិបារាំង និងបម្រុង ១១រូបផ្សេងទៀត៖
អ្នកចាំទី
Hugo Lloris (Tottenham Hotspur)
Steve Mandanda (Marseille)
Alphonse Areola (Paris Saint-Germain)
ខ្សែការពារ
Djibril Sidibe (Monaco)
Benjamin Pavard (Stuttgart)
Adil Rami (Marseille)
Raphael Varane (Real Madrid)
Samuel Umtiti (Barcelona)
Presnel Kimpembe (Paris Saint-Germain)
Benjamin Mendy (Manchester City)
Lucas Hernandez (Atletico Madrid)
ខ្សែបម្រើ
Paul Pogba (Manchester United)
Blaise Matuidi (Juventus)
Corentin Tolisso (Bayern Munich)
N’Golo Kante (Chelsea)
Steven Nzonzi (Sevilla)
ខ្សែប្រយុទ្ធ
Kylian Mbappe (Paris Saint-Germain)
Olivier Giroud (Chelsea)
Antoine Griezmann (Atletico Madrid)
Ousmane Dembele (Barcelona)
Florian Thauvin (Marseille)
Thomas Lemar (Monaco)
Nabil Fekir (Lyon)

កីឡាករបម្រុង ១១រូបផ្សេងទៀត
Mathieu Debuchy (Saint-Etienne)
Anthony Martial (Manchester United)
Moussa Sissoko (Tottenham Hotspur)
Alexandre Lacazette (Arsenal)
Wissam Ben Yedder (Sevilla)
Lucas Digne (Barcelona)
Kingsley Coman (Bayern Munich)
Benoit Costil (Bordeaux)
Adrien Rabiot (Paris Saint-Germain)
Mamadou Sakho (Crystal Palace)
Kurt Zouma (Chelsea)

មតិយោបល់