ក្រុមអធិរាជស Real Madrid មិនអាចបញ្ចប់រដូវកាលរបស់ពួកគេ ដោតរកបាន ៣ពិន្ទុឡើយ ក្រោយពីភ្លាត់ចុងម៉ោង ឲ្យក្រុមម្ចាស់ផ្ទះ Villarreal តាមស្មើចុងម៉ោងបានមកវិញ។
ថ្វីបើតង់ទី១ Real Madrid ធ្វើបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់នាំមុនបានមុនដល់ទៅ២គ្រាប់ក្តី តែក្រុមយក្សអេស្ប៉ាញមួយនេះ ត្រូវបានក្រុមម្ចាស់ផ្ទះ Villarreal វាយបកតាមស្មើមកវិញ នៅចុងម៉ោងនៃតង់ទី២។ Gareth Bale បានស៊ុត ឲ្យក្រុម Real Madrid ធ្វើការនាំមុខមុន តាំងពីនាទីទី១១ ខណៈនៅនាទីទី៣២ Cristiano Ronaldo តែតគ្រាប់បាលទី២ ឲ្យក្រុម Real Madrid នាំមុខបន្ថែមទៀត។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុម Villarreal បានវាយបកមកវិញ យ៉ាងអស្ចារ្យ ដោយអាចរកបានគ្រាប់បាល់ ២គ្រាប់មកវិញ ដែលជាការស៊ុតរបស់កីឡាករ Roger Martinez នៅនាទីទី៧០ និងការស៊ុតរបស់កីឡាករ Samuel Castillejo នៅនាទីទី៨៥ ជាហេតុធ្វើឲ្យបញ្ចប់ ៩០នាទីពេញ ក្រុមទាំង២ លេងបានត្រឹម ២-២ ។
ដូច្នេះហើយ ក្រុម Real Madrid ហាក់មិនទាន់រៀបចំ កីឡាករបានត្រូវទម្រង់នៅឡើយទេ ក្នុងការប្រកួតជាមួយក្រុម Villarreal យប់មិញនេះ ស្របពេលដែលការប្រកួតផ្តាច់ព្រ័ត្រ Champion League ជាមួយក្រុម ហង្សក្រហម Liverpool នៅមិនដល់១សប្តាហ៍ទៀតឡើយ។




https://www.youtube.com/watch?v=pzipvYkuRoU
មតិយោបល់