Post News Media ព័ត៌មានកីឡា Manchester Ci...

Manchester City ចង់បាន Hazard ក្នុងតម្លៃ ១០០ លានផោន

បន្ទាប់ពីមើលឃើញទ្រង់លេងរបស់កីឡាករប៊ែលហ្ស៊ិក Eden Hazard មួយរយ:កន្លមកនេះ ជាពិសេសនោះ គឺការបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រ FA Cupថ្មីៗ​នេះ កាន់តែធ្វើឲ្យ លោក​ Pep Guadiola ចង់បានកីឡាកររូបនេះយ៉ាងខ្លាំង។

ជាក់ស្តែងណាស់ បើតាមចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា លោក​ Pep Guadiola បនត្រៀមទកប្រាក់ ១០០លានផោន ដើម្បីចរចារជាមួយក្រុមតោខៀវ Chelsea ក្នុងការផ្ទរយកខ្សែបម្រើប្រយុទ្ធស្លាប Eden Hazard នៅរដូវកាល​ក្រោយនេះ។ Hazard កាន់តែបង្ហាញសមត្ថភាពបានយ៉ាងល្អ នៅមួយរយ:ចុង​ក្រោយនេះ ថ្វីបើមិនអាចជួយ Chelsea ឲ្យបានលេង Champion League ឆរដូវកាលក្រោយ តែកីឡាកររូបនេះ បានជួយឲ្យក្រុម ជើងឯក Premier League រដូវកាលមុនមួយនេះ ឈ្នះពាន FA Cup នាពេលថ្មីៗនេះ។

យ៉ាងណាវិញ វាមិន​មែនជារឿងងាយស្រួលឡើយ សម្រាប់ក្រុម Manchester City ដែលចង់បាន​ Hazard នេះ ព្រោះថា ក្រុមអធិរាជស Real Madrid តាមប្រមាញ់ Eden Hazard ជាយូរណាស់មកហើយ រហូតមកទល់ពេលនេះ ក្រុមយក្សអេស្ប៉ាញ​មួយនេះ នៅមិនទាន់បោះបង់មហិច្ចតាចង់បាននៅឡើយទេ។ ម្យ៉ាងវិញទៀតនោះ Real Madrid អាចមានលក្ខខណ្ឌប្រសើរច្រើនជាមួយ Chelsea ក្នុងការដោះ​ដូរ​យក Hazard ទៅកាន់ Bernabeu វិញនោះ ព្រមទាំងហ៊ានចំណាយច្រើនជាង Man City ផងដែរ ដែលវាអាចប៉ះពាល់ដល់ការ​ប្រជែង របស់ក្រុម Manchester City ក្នុងការចង់បាន Edn Hazard ពីតោខៀវ Chelsea នោះ។

ដូច្នេះហើយ លោក Pep Guadiola បានត្រៀមទឹកប្រាក់ ១០០លានផោន ក្នុងការ​ប្រកាសសង្រ្គាមជាមួយក្រុម Real Madrid ដើម្បីប្រជែងយកខ្សែបម្រើប្រយុទ្ធ​ប៊ែលហ្ស៊ិក Eden Hazard ពីក្រុមតោខៀវ Chelsea នៅរដូវកាលក្រោយនេះ។