ក្រុម Barcelona នៅតែមិនទាន់ភ្លាត់ស្នៀតនៅឡើយ ដោយបន្តយកឈ្នះក្រុម Levante ក្នុងលទ្ធផល ៣-០ ដើម្បីបន្តគ្រងតំណែងកំពូលតារាង ក្នុងក្របខ័ណ្ឌ Laliga រដូវកាលនេះ បន្តទៀត។
ជាក់ស្តែងណាស់ ការយកឈ្នះក្រុម Levante យប់មិញនេះ បានធ្វើឲ្យក្រុម Barcelona បន្តនាំមុខក្រុមលេខ២ Atletico Madrid ចំនួន ៩ពិន្ទុ និងនាំមុខក្រុមការពារជើងឯក Real Madrid រហូតដល់ទៅ ១៦ពិន្ទុ ( សល់១ប្រគួតក្នុងដៃ ) ។ យ៉ាងណាវិញនោះ ៣គ្រាប់របស់ក្រុម Barcelona យប់មិញនេះ រកបានដោយ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ១គ្រាប់នៅនាទីទី១២, ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez ១គ្រាប់ ស៊ុតបាននៅនាទីទី៣៨ និងខ្សែបម្រើប្រេស៊ីល Paulinho ស៊ុតបាន១គ្រាប់នៅនាទីទី៩០ ចុងតង់ទី២ ទៅហើយនោះ។
តាមរយៈការប្រគួតនេះ បានធ្វើឲ្យក្រុម Barcelona មិនទាន់ស្គាល់ពាក្យថាចាញ់ ការប្រគួតនៅឡើយទេ ចាប់តាំងពីបើករដូវកាលថ្មីមកពោលទាំង Laliga, Copa dey Rey និង Champion League ដែលមានន័យថា ក្រុមកំពូលរបស់អេស្ប៉ាញមួយនេះ កំពុងតែលេងបានយ៉ាងល្អបំផុត ក្នុងពិភពបាល់ទាត់។
ហេតុនេះហើយ ក្រុម Barcelona មានភាគរយខ្ពស់ ក្នុងការលើកពាន Laliga រដូវកាលនេះ ខណៈក្រុម Atletico Madrid បន្តប្រជែង និងក្រុមអធិរាជស Real Madrid ហាក់ឃ្លាតឆ្ងាយពីការការពារជើងឯករដូវកាលនេះ។




https://www.youtube.com/watch?v=AN1IW4lBiNE
មតិយោបល់