ខ្សែប្រយុទ្ធអេស្ប៉ាញ Fernando Torres ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ក្លិប Atletico Madrid ខកបំណងឡើយ ដោយស៊ុតបាន២គ្រាប់ ក្នុងំនបចុងក្រោយរបស់គេជាមួយក្លិបអេស្ប៉ាញមួយនេះ។
ថ្វីដ្បិតតែជាការបង្ហាញវត្តមានចុងក្រោយក្តី តែ Fernando Torres ធ្វើបានយ៉ាងល្អ ដោយស៊ុតបាន២ គ្រាប់ជួយក្រុម Atletico Madrid ស្មើគ្នា ២-២ ជាមួយក្រុម Eibar ក្នុងសប្តាហ៍ទី៣៨ ជាសប្រាហ៍ចុងក្រោយរបស់ក្របខណ្ឌកំពូលអេស្ប៉ាញ Laliga ។ Torres បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ មានការអាឡោះអាល័យរូបគេយ៉ាងខ្លាំង ដែលត្រូវបាត់បង់ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ នារដូវកាលក្រោយ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ នឹងចាកចេញពី Atletico Madrid ខណៈក្រុម DC United បានត្រៀមរួចរាល់ហើយ ក្នុងការទទួលកីឡាករជើងស៊ុតរូបនេះ។
គួរបញ្ជាក់ផងដែរថា Fernando Torres ធ្លាប់លេងឲ្យក្លិបធំៗ ដូចជា Atletico Madrid, ហង្សក្រហម Liverpool, តោខៀវ Chelsea និងចុងក្រោយវិលមកកាន់ Atletico Madrid វិញ។ ចំពោះជម្រើសជាតិវិញ Torres ធ្លាប់ជួយអេស្ប៉ាញឲ្យឈ្នះ Euro ២០០៨, World Cup ២០១០ និង Euro ២០១២ ផងដែរ។
https://www.youtube.com/watch?v=rhuKAv12hoM
មតិយោបល់